អាចម៍ផ្កាយ ដែលមានទំហំប៉ុន ប៉ម Eiffel កំពុងហោះសំដៅមកផែនដី ខណៈអង្គការ NASA ចាត់ទុកវាថាជា អាចម៍ផ្កាយគ្រោះថ្នាក់បំផុត (PHA)។ អាចម៍ផ្កាយឈ្មោះ 4660 Nereus មានទំហំធំជាងទីលានបាល់ទាត់ជិត៣ដង។ ដោយសារតែទំហំដ៏ធំរបស់វា ការហោះមកបុកផ្ទៃផែនដី អាចបង្កការបំផ្លិចបំផ្លាញ ប៉ុន្តែជាសំណាងល្អ វានឹងមិនបង្កការគំរាមកំហែងដល់មនុស្សជាតិឡើយ ហើយត្រូវបានគេរំពឹងថានឹង ចៀសផុតពីភពផែនដី។នេះបើយោងតាមគេហទំព័រ Space Reference។

ក្រុមឃ្លាំមើលអាចម៍ផ្កាយរបស់អង្គការ NASA បានព្យាករណ៍ថា វានឹងមកកៀកផែនដីនៅថ្ងៃទី ១១ ខែធ្នូឆ្នាំ២០២១នេះ ហើយវាអាចនឹងហោះកាត់ភពផែនដីនៅចម្ងាយ ៣.៩ លានគីឡូម៉ែត្រ។អាចន៍ផ្កាយNereus មានប្រវែង ៣៣០ ម៉ែត្រ។ 

អាចម៍ផ្កាយ Nereus បានធ្វើដំណើរគោចរជុំវិញព្រះអាទិត្យរៀងរាល់៦៦៤ថ្ងៃ ថ្វីបើវាត្រូវបានគេព្យាករណ៍ថា នឹងមិនមកជិតផែនដីម្តងទៀតរហូតដល់ថ្ងៃទី២ខែមីនា ឆ្នាំ២០៣១ និងបន្ទាប់មកនៅខែវិច្ឆិកា ឆ្នាំ២០៥០ក៏ដោយ។ត្រូវបានរកឃើញនៅឆ្នាំ១៩៨២ ដោយតារាវិទូអាមេរិក Eleanor F. Helin, Nereus គឺជាសមាជិកនៃក្រុមអាចម៍ផ្កាយ Apollo ដែលត្រូវបានគេស្គាល់ថា ដោយសារតែការឆ្លងកាត់ផ្លូវរបស់ផែនដីនៅពេលដែលវាធ្វើដំណើរគោចរជុំវិញព្រះអាទិត្យ។អ្នកវិទ្យាសាស្ត្របានពិចារណា បេសកកម្មធ្វើដំណើរទៅកាន់អាចម៍ផ្កាយ ប៉ុន្តែផែនការតែងតែបរាជ័យ។

គួររំលឹកផងដែរថា វាមិនមែនជាលើកទីមួយទេ ដែលអាចម៍ផ្កាយធំៗចូលមកក្នុងគន្លងផែនដី។ ដោយកាលពីឆ្នាំ១៩៩៨ មាន អាចម៍ផ្កាយមួយមានឈ្មោះថា 1998 OR2 បានហោះកាត់ក្បែរភពផែនដី ដែកលមានទំហំប្រមាណជា ២គីឡូម៉ែត្រ។ វាហោះមកត្រឹមចម្ងាយប្រមាណជាជិត ៦លានគីឡូម៉ែត្រពីភពផែនដី ដែលជាចម្ងាយមួយឆ្ងាយគួរសម ពោលគឺ ឆ្ងាយជាងចម្ងាយពីផែនដីទៅព្រះចន្ទរហូតដល់ទៅជាង ១៦ដង។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា អាចម៍ផ្កាយនេះត្រូវបានអ្នកវិទ្យាសាស្ត្រចាត់បញ្ចូលទៅក្នុងចំណោមប្រភេទអាចម៍ផ្កាយ ដែលអាចបង្កគ្រោះថ្នាក់ដល់ភពផែនដី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ