តាលីបង់ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ បើកដំណើរការជើងហោះហើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថានឡើងវិញ
(លីបង់)៖ រដ្ឋាភិបាលតាលីបង់នៃអាហ្វហ្គានីស្ថាននៅថ្ងៃអាទិត្យនេះបានអំពាវនាវដល់ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ បើកដំណើរជើងហោះហើតឡើងវិញ ដោយសន្យាថានឹងសហការពេញលេញជាមួយក្រុមហ៊ុន ខណៈដែលបញ្ហាទាំងអស់នៅអាកាសយានដ្ឋានកាប៊ុលត្រូវបានដោះស្រាយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេស បានកើតឡើងខណៈដែលរដ្ឋបាលថ្មីនេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកប្រទេស និងស្វែងរកការទទួលស្គាល់ពីអន្តរជាតិ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាល ដែលគាំទ្រដោយលោកខាងលិចកាលពីខែមុន។ជើងហោះហើរដឹកជំនួយ និងដឹកអ្នកដំណើរមានកំណត់បំផុត ត្រូវបានដំណើរការ។
ទោះយ៉ាងណាសេវាកម្មពាណិជ្ជកម្មធម្មតា មិនទាន់ដំណើរការឡើងវិញទេ ចាប់តាំងពីវាត្រូវបានបិទ បន្ទាប់ពីមានភាពវឹកវរក្នុងការជម្លៀសជនបរទេសរាប់ម៉ឺននាក់ ក្នុងនោះរួមមានទាំងជនជាតិអាហ្វហ្គានីដែលងាយរងគ្រោះ បន្ទាប់ពីក្រុមតាលីបង់ការចូលកាន់កាប់ប្រទេស។
អាកាសយានដ្ឋានដែលរងការខូចខាតក្នុងអំឡុងពេលជម្លៀសនោះ ត្រូវបានបើកដំណើរការឡើងវិញ ដោយមានជំនួយពីក្រុមបច្ចេកទេសមកពីប្រទេសកាតា និងតួកគី៕PP