ភ្នំពញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១០-១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅច្រើន ពិសេសនៅខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ ពិសេសនៅខេត្តក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម។ក្រសួងបានបញ្ជាក់ថា កម្ពុជានឹងទទួលឥទ្ធិពល ពីជើងនូវទ្រនុងសម្ពាធខ្ពស់ ពីប្រសព្វនឹងជ្រលងសម្ពាធទាបប៉ាស៊ីហ្វិកទូលពីក្រោមឡើងលើ។ លក្ខណៈបែបនេះនឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ពីកម្រិតខ្សោ ទៅច្រើនទៅតាមតំបន់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ