ភ្នំពេញ៖ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចូលរួមកិច្ចប្រជុំ មហាសន្និបាតយូណេស្កូលើកទី៤១នៅក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី១០ខែវិច្ឆិកា បន្ទាប់ពីព្រះរាជវត្តមានព្រះអង្គ ក្នុងព្រះរាជពិធីដុតទៀនជ័យខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ។នេះបើតាមប្រសាសន៍បញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

មហាសន្និបាតក្រុងប៉ារីសលើកទី៤១ នឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា។ តំណាងរដ្ឋជាសមាជិកចំនួន១៩៣ នឹងពិភាក្សាគ្នា អំពីបញ្ហាមួយចំនួនលើកិច្ចគាំពារបេតិកភណ្ឌ បរិស្ថាន និងអប់រំ។គួរបញ្ជាក់ផងដែរថា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៤ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជតួនាទីជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅក្រុងប៉ារីស ផងដែរ។ នាអំឡុងពេលនោះ ព្រះអង្គមានប្រជាប្រិយភាពយ៉ាងខ្លាំងលើការលើកកម្ពស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ