អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មី នឹងបើកការដ្ឋានសាងសង់ នាថ្ងៃទី១១ វិច្ឆិកា ដោយចំណាយថិវកា ជាង៦០លានដុល្លារ
3 ឆ្នាំ មុន
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មី ដែលនៅទីតាំងចាស់នោះ នឹងបើកការដ្ឋានសាងសង់ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដោយចំណាយថវិកា ប្រមាណជា ៦០លានដុល្លារ។ក្នុងពិធីសម្ពោធទីស្តីការ នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «តាមខ្ញុំសួរ សម្ដេចក្រឡាហោម ស ខេង គឺនៅថ្ងៃទី១១ ខាងមុខនេះ នឹងធ្វើពិធីបញ្ចុះបឋមសីលា កសាង ក្រសួមហាផ្ទៃ ថ្មី ដែលនឹងត្រូវចំណាយថវិកា ប្រមាណ៦០លានដុល្លារអាមេរិក ឯណោះ គឺមានថវិកា រួចស្រេចទៅហើយ ដើម្បីនឹងកសាងអគារថ្មីនេះ»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ