ឧទ្ធម្ភាគចក្រថៃ ហោះរំលោភដែនអាកាសចូលក្នុងទឹកដីកម្ពុជាជម្រៅប្រហែល ២០០ម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ
(ខេត្តបន្ទាយមានជ័យ)៖ នគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖នៅវេលាម៉ោង១០និង១០នាទី ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានឧទ្ធម្ភាគចក្រថៃមួយគ្រឿង ពណ៌ត្រួយ ចេក-ស បានហោះឆ្លងកាត់ភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដែនសង្កែ និងភូមិសាស្ត្រ ប៉ុស្តិ៍ការពារព្រំដែន ស្ពានម៉ាឡៃ ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីលិចទៅកើត។
ឧទ្ធម្ភាគចក្រថៃ ហោះរំលោភឆ្លងដែនអាកាសចូលក្នុងទឹកដីកម្ពុជាជម្រៅប្រហែល ២០០ម៉ែត្រ ក្នុងកំពស់ប្រហែល ៥០០ម៉ែត្រ បានហោះចេញពីចំណុចភូមិថាប់ភិកយ៉ៃ ឃុំថាប់ភិក ស្រុកអារញ្ញ ខេត្តស្រះកែវ ។
របាយការណ៍បានបង្ហាញទៀតថា បន្ទាប់មកឧទ្ធម្ភាគចក្រនេះ បានហោះ ឆ្លងចូលទឹកដីថៃវិញ ដោយហោះចម្ងាយពីព្រំដែនប្រហែល១៥០ម៉ែត្រ(ក្នុងទឹដីថៃ)ទល់មុខភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដែនស្វាយព្រៃ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ផងដែរ ។តាមការសួរនាំទៅទាហានឈុតខ្មៅថៃវរៈសេនាធំលេខ១៣ បានប្រាប់់ថា ឧទ្ធម្ភាគចក្រនោះ គឺជារបស់ក្រសួងកសិកម្មថៃ ហោះចេញពី ស្រុកវឌ្ឍនាណាខន ខេត្តស្រះកែវ ដើម្បីត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រ ៕PP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ