ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានថ្លែងថា រយៈពេល ២ថ្ងៃ អាជ្ញាធរថៃ ឃាត់ខ្លួនពលករខ្មែរ ៧២នាក់ ដែលចោទថា ឆ្លងដែនខុសច្បាប់ ប៉ុន្តែ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា ចុះអន្តរាគមន៍ ដើម្បីបញ្ជូនពួកគេមកកម្ពុជាវិញ។កាលពីរសៀលថ្ងៃទី ៤ និងព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២១ អាជ្ញាធរថៃ បានឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែន ដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន៧២នាក់ (ប្រុស៣៦ នាក់) នៅពីរចំណុចផ្សេងៗគ្នា។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជា បានចុះទៅអន្តរាគមន៍ ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើ មកមាតុប្រទេសវិញ នៅរសៀលថ្ងៃទី ៥ ខែវិច្ឆិកា តាមច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ