(អាមេរិក)៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបណ្តេញសមាជិកនាវិកកំពូល៣នាក់ចេញពីក្របខ័ណ្ឌ ក្រោយរកឃើញថា សមាជិកនាវិក៣នាក់នោះ ជាប់ពាក់ព័ន្ធផ្ទាល់ក្នុងហេតុការ នាវាមុជទឹកនុយក្លេអ៊ែរមួយគ្រឿងធ្លាក់ចូលបាតសមុទ្រ នៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

 មេបញ្ជាការ Cameron Aljilani និងសមាជិកកំពូល២នាក់ទៀត គឺជាអ្នកធ្វើឱ្យនាវា USS Connecticut របស់អាមេរិក មានការប៉ះទង្គិច មុននឹងធ្លាក់ចូលទៅបាតសមុទ្រ។ ហេតុការនេះបានកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី បានព្រមព្រៀងគ្នាលើកតិកាសញ្ញាសន្តិសុខជាប្រវត្តិសាស្រ្តដើម្បីចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

 

 ដោយឡែក លោក Ryan Ramsey អតីតប្រធានក្រុមនាវាមុជទឹក Royal Navy របស់ចក្រភពអង់គ្លេស បាននិយាយថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប៉ះទង្គិចដ៏កម្របែបនេះ។យ៉ាងណាក៏ដោយ មន្ត្រីកងទ័ពជើងទឹកអាមេរិកមិនទាន់បានពន្យល់ច្បាស់ពីដើមហេតុដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នា រហូតធ្វើឱ្យនាវាដ៏ទំនើបនេះធ្លាក់ចូលបាតសមុទ្រនៅតំបន់ដែលកំពុងមានជម្លោះ៕PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ