(អាមេរិក)៖ អំពើហិង្សាដោយកាំភ្លើង ធ្វើឱ្យ សហរដ្ឋអាមេរិកខាតបង់ថវិកា ២៨០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន ABC News បញ្ជាក់នៅថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១។
យោងតាម ការស្រាវជ្រាវដោយក្រុមរដ្ឋាភិបាល និងសកម្មជនដែលបានប្រមូល និងពិនិត្យទិន្នន័យសាធារណៈបានឲ្យដឹងថា គិតចាប់ពីវិក័យប័ត្រមន្ទីរពេទ្យ និងការបាត់បង់ប្រាក់ឈ្នួល រហូតដល់បាត់បង់ផលិតភាព អ្នកតស៊ូ មតិបានប៉ាន់ប្រមាណពីអំពើហឹង្សាដោយកាំភ្លើងធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់ថវិកាជិត ៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ដោយដកស្រង់ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និង ការពារជំងឺ របស់សហរដ្ឋអាមេរិក បណ្តាញទូរទស្សន៍អាមេរិកបានរាយការណ៍ថា មនុស្សជាង ១៩៤០០០នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សាដោយកាំភ្លើងនៅអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ដែលជាមធ្យមមានមនុស្សស្លាប់ប្រមាណ ៣៩០០០នាក់ ក្នុងមួយឆ្នាំ៕PP