បាងកក៖ នគរបាលថៃ បានឃាត់ខ្លួនស្ត្រី ៤នាក់ ជាប់ចោទពីបទផលិតនិង លក់ក្រដាសប្រាក់ក្លែងក្លាយ ដោយរឹបអូសបាន ក្រដាសប្រាក់ ១០០ដុល្លារ ក្លែងក្លាយប្រមាណ ៥ម៉ឺនសន្លឹក។ នាយឧត្តមសេនីយ៍ Damrongsak Kittiprapat អគ្គស្នងការរងនគរបាលជាតិថៃ បានថ្លែងថា ជនសង្ស័យឈ្មោះ Jirapat ជាជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានចាប់ខ្លួននៅផ្ទះមួយ ក្នុងសង្កាត់ Bang Len នៃខេត្តនគរភ្នំ កាលពីថ្ងៃពុធ ទី៣ ខែវិច្ឆិកា ពីបទក្លែងបន្លំក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយចំនួន ៥០.០០០ ដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់បាងកកប៉ុស្តិ៍។
ក្រដាសប្រាក់ក្លែងក្លាយ ត្រូវបានលក់នៅលើបណ្តាញសង្គម ហ្វេសប៊ុក ហើយអ្នកស៊ើបអង្កេត បានរកឃើញថា នាងគឺជាសមាជិកក្រុមក្មេងទំនើងក្លែងក្រដាសប្រាក់ដុល្លារអាមេរិក។ ប៉ូលីស បានចាប់ខ្លួនជនសង្ស័យជាស្ត្រី ៣នាក់ទៀត ឈ្មោះ Pachara, Orathai និង Sirinra ។ ឈ្មោះ Pachara និង Orathai បាននិយាយថា ឈ្មោះ Sirinrat បានជួលពួកគេឱ្យលក់ក្រដាសប្រាក់ក្លែងក្លាយ។ ឈ្មោះ Sirinrat បានសារភាព ហើយបាននិយាយថា ឈ្មោះ Jirapat បានធ្វើក្រដាសប្រាក់ក្លែងក្លាយសម្រាប់គាត់។ ប៉ូលិស បាននិយាយថា ពួកគេកំពុងតាមប្រមាញ់អ្នកផ្សំគំនិតផ្សេងទៀត៕PP