(ចិន)៖ រដ្ឋាភិបាល​ចិន បាន​ប្រាប់​ក្រុម​គ្រួសារ​ឲ្យ​រក្សាទុក​នូវរបស់​របរ​ប្រចាំ​ថ្ងៃ​សំខាន់​ៗ​នៅ​ក្នុង​ផ្ទះ​ ក្នុង​ករណី​គ្រា​អាសន្ន បន្ទាប់ពី​ការផ្ទុះ​ឡើង​នូវ​ជំងឺ​រាតត្បាត​ និង​ការធ្លាក់​ភ្លៀង​ខុស​ពី​ប្រក្រតី​ដែល​បណ្តាល​ឲ្យ​តម្លៃ​បន្លែ​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​ដោយធ្វើ​ឲ្យ​មាន​ការព្រួយ​កង្វល់​អំពី​ការផ្គត់ផ្គង់​មិន​គ្រប់​គ្រាន់។

 បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១បានឱ្យដឹងថា សារាចរ​ណែនាំរបស់​ក្រសួង​ពាណិជ្ជកម្មចិន ​ដែលត្រូវ​បាន​ផ្សព្វ​ផ្សាយ​កាលពី​យប់​ថ្ងៃ​ចន្ទ បាន​ធ្វើ​ឲ្យ​មាន​ការព្រួយ​កង្វល់ ​ ​ដែលអាច​បណ្តាល​មកពី​ភាព​តានតឹង​យ៉ាង​ខ្លាំង​ជាមួយ​កោះ​តៃវ៉ាន់ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត បាន​និយាយ​ថា មនុស្ស​បាន​សម្រុក​ទៅ​ទិញ​អង្ករ ប្រេង​ឆា ​និង​អំបិល​ដើម្បី​ស្តុកទុក​នោះ។

អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្តាញ Twitter ក្នុង​ប្រទេស​ចិន​ ដូចជាបណ្តាញ​សង្គម Weibo ជាដើម​ បាន​សរសេរ​ថា «នៅពេលដែល​ព័ត៌មាន​នេះ ​ត្រូវ​បានចេញ​ផ្សាយ​ភ្លាម​នោះ​ មនុស្ស​ទាំង​អស់​នៅ​ជិត​ខ្ញុំ បាន​នាំ​គ្នា​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារទំនើបយ៉ាង​តក់​ក្រហល់»។បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក កាលពីពេល​ថ្មី​ៗ​នេះ ក៏​បាន​ចេញផ្សាយ​បញ្ជី​របស់​ទំនិញ​ដែល​ស្នើ​ឲ្យ​ស្តុកទុក​នៅ​តាម​ផ្ទះ រួម​មាន​នំ​បារាំង មី ថ្នាំ​វីតាមីន វិទ្យុ​ និង​ពិល​បំភ្លឺ​ជា​ដើម​។

សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​ ​កាលពី​យប់​ថ្ងៃ​ចន្ទ បាន​ជំរុញ​ឲ្យ​ពួក​អាជ្ញាធរ​ធ្វើ​ការងារ​ឲ្យ​បាន​ល្អ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការផ្គត់ផ្គង់​ និង​តម្លៃ​មាន​ស្ថិរភាព ហើយ​នឹង​ផ្តល់​ការព្រមាន​ឲ្យ​បាន​រួសរាន់​នៅពេល​មាន​បញ្ហា​នៃ​ការផ្គត់ផ្គង់​នោះ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ