(តៃវ៉ាន់)៖ គ្រោះរញ្ជួយដីកម្រិត ៦.៥ រ៉ិចទ័របានវាយប្រហារ កោះតៃវ៉ាន់នៅថ្ងៃអាទិត្យនេះ ខណៈប្រជាជនរស់នៅក្នុងតំបន់មានកំពុងរស់នៅក្នុងស្ថានភាពប្រុងប្រយ័ត្នបំផុត។ នេះបើតាមសេចក្តីរាយការណ៍របស់CNA នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ។
អាជ្ញាធរមិនទាន់រាយការណ៍ពីកំរិតនៃការខូចខាតនៅឡើយនោះទេ ស្របពេលដែលការិយាល័យអាកាសធាតុកណ្តាលរបស់តៃវ៉ាន់បានតាមដានចំណុចកណ្តាលនៃការរញ្ជួយដីទៅកាន់ស្រុក Yilan ភាគឦសាន ហើយបាននិយាយថាវាបានវាយប្រហារនៅជម្រៅ 67 គីឡូម៉ែត្រនៅម៉ោង 1.11 រសៀល។លំនៅដ្ឋាន ហាងលក់ទំនិញ ត្រូវបានគេរាយការណ៍ថា ទទួលកំរិតញ័រខណៈមនុស្សម្នាជាច្រើន រត់ចេញមកខាងក្រៅព្រោះខ្លាចការបាក់ស្រុត ។
គួររំលឹកថានៅខែកញ្ញា ឆ្នាំ 1999 រញ្ជួយដីកម្រិត 7.6 រិចទ័របានសម្លាប់មនុស្សប្រហែល 2,400 នាក់នៅដែលជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្រ្តនៅកោះតៃវ៉ាន់៕ PP