MEXICO CITY៖ រដ្ឋាភិបាលបានថ្លែងនៅថ្ងៃសៅរ៍នេះថា ប្រទេសម៉ិកស៊ិកបានកំណត់អត្តសញ្ញាណជនអន្តោប្រវេសន៍ជិត ២.០០០ នាក់ នៅក្នុងប្រទេសនេះ ដែលហាក់ដូចជាមិនមានភាពប្រក្រតី។សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានថ្លែងថា ប្រតិបត្តិការត្រួតពិនិត្យដោយវិទ្យាស្ថានចំណាកស្រុកជាតិ (ហៅកាត់ INM) កាលពីថ្ងៃសុក្រ បានអោយដឹងថា មានជនចំណាកស្រុកចំនួន ១.៩៥៧ នាក់ មកពីបណ្តាប្រទេសផ្សេងៗគ្នាចចូលមកក្នុងប្រទេស។ ភាគច្រើននៃជនអន្តោប្រវេសន៍ទាំងនោះ ៥៣២ នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងរដ្ឋ Oaxaca, ១៣៤ នាក់ ត្រូវបានរាយការណ៍នៅ Puebla, និង ៨៦ នាក់ នៅ Veracruz។ ដោយឡែក ចំនួនដែលនៅសល់ ត្រូវបានរកឃើញនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេស។

យ៉ាងណាម៉ិញ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថាតើជនចំណាកស្រុកទាំងនោះត្រូវបានឃុំខ្លួនឬក៏ត្រូវបញ្ជូនទៅណានោះទេ។រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បានព្រមាននៅសប្តាហ៍នេះថា សហរដ្ឋអាមេរិកត្រូវការវិនិយោគបន្ថែមទៀតនៅអាមេរិកកណ្តាល ប្រសិនបើខ្លួនសង្ឃឹមថានឹងបន្ថយល្បឿននៃការធ្វើចំណាកស្រុកនៅភាគខាងជើងនោះ។

គួររំលឹកថា ចំនួនជនអន្តោប្រវេសន៍បានឆ្លងកាត់ម៉ិកស៊ិកនៅឆ្នាំនេះ ឆ្ពោះទៅព្រំដែនអាមេរិក ដោយគេចពីអំពើអំពើហិង្សានិងវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ