ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង អស់ការពារឲ្យបាន នូវការវាយកម្ទេចនិងបំផ្លាញ សំណង់អគារបេតិកភណ្ឌនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈដែលសំណង់អគារបេតិកភណ្ឌទាំងនេះ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិ បាលកម្ពុជា តាមរយៈការទប់ ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០២១នេះនៅសាលារាជធានីភ្នំពេញ ។លោក ឃួង ស្រេង  បានលើកឡើងថា  អាជ្ញាធរក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តឱ្យបាន នូវសារាចរណែនាំរបស់រាជរដ្ឋាភិ បាល ស្តីពីការទប់ស្កាត់ការវាយកម្ទេចនឹងការបំផ្លិចបំផ្លាញសំណង់អគារបេតិក ភណ្ឌ ដោយស្មារតីទទួល ខុសត្រូវខ្ពស់ ។

លោក បានបញ្ជាក់ផងដែរថា ក្រោយកិច្ច ប្រជុំនេះ អាជ្ញាធរនឹងបង្កើតឲ្យមានក្រុមការងារមួយ ចុះពិនិត្យនិងស្រង់ស្ថិតិ អគារបេតិកភណ្ឌដែលមាននៅក្នុងរាជធានីភ្នំពេញទាំងអស់ ។ក្រោយមកទៀតត្រូវប្រគល់អគារបេតិកភណ្ឌទាំងនោះ ទៅឲ្យអាជ្ញាធរខណ្ឌធ្វើការគ្រប់ គ្រងបន្ត។ ការធ្វើបែបនេះ ទើបអាចរក្សាអគារបេតិក ភណ្ឌទាំងនេះបានគង់វង្ស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ