(កូរ៉េខាងត្បូង)៖ មិននឹកស្មានថា មនុស្សរហូតទៅដល់ជាង៨០,០០០ នាក់ បានស្លៀកពាក់ឈុតពណ៌ផ្កាឈូក ដែលត្រូវបានគេប្រដូចក្នុងរឿង«Squid Game»ដើម្បីតវ៉ាកែលម្អលក្ខខណ្ឌការងារ និងតំឡើងប្រាក់ឈ្នួល នៅក្នុងទីក្រុងសេអូល និង ទីក្រុងចំនួន១២ផ្សេងទៀត នៅកូរ៉េខាងត្បូង។នេះបើតាមសេចក្តីរាយការណ៍របស់ AFP

គួរបញ្ជាក់ថាពួកគេបានស្លៀកសម្លៀកបំពាក់ និងរបាំងមុខដែលពេញនិយមនាពេលបច្ចុប្បន្ននេះនៅក្នុងរឿង«Squid Game» ដែលរឿងផលិតដោយក្រុមហ៊ុន Netflix របស់កូរ៉េខាងត្បូង។ រឿងនេះបានពណ៌នាអំពីតួអង្គដែលមានភាពលំបាកផ្នែកហិរញ្ញវត្ថុរាប់រយនាក់ ប្រកួតប្រជែងក្នុងហ្គេមកុមារ ទោះបីជាអ្នកចាញ់ត្រូវស្លាប់ក៏ដោយ ក៏ពួកគេព្យាយាមលេងដើម្បីមានឱកាសរួចផុតពីបំណុលធ្ងន់ធ្ងរ។ ទាក់ទងនឹងប្រធានបទនេះ ក្រុមអ្នកតវ៉ាជាច្រើនបានស្លៀកពាក់ដូចក្នុងរឿង ដើម្បីតវ៉ានៅទីក្រុងសេអ៊ូល និងទីក្រុងចំនួន ១២ ផ្សេងទៀត ដោយទាមទារឱ្យមានការកែលម្អលក្ខខណ្ឌការងារ និងការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនៅក្នុងប្រទេស។


សូមជម្រាបថា រឿង
«Squid Game» បានទាក់ទាញទស្សនិកជនទូទាំងពិភពលោក ចាប់តាំងពីការសម្តែងលើកដំបូង ឆ្ពោះទៅរកភាពល្បីល្បាញបំផុតរបស់ Netflix ។ ទោះជាយ៉ាងណា រឿងនេះបានធ្វើឱ្យប៉ះពាល់ដល់មនុស្សដែលមានការមិនពេញចិត្តកាន់តែខ្លាំងឡើងៗ អំពីបំណុលផ្ទាល់ខ្លួន ទីផ្សារការងារធ្លាក់ចុះ និងវិសមភាពប្រាក់ចំណូលកាន់តែអាក្រក់ទៅៗ ដោយសារវិបត្តិហិរញ្ញវត្ថុក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ