(ប៉េកាំង)៖ប្រទេសចិន​និយាយ​ថា​របាយការណ៍​របស់​អាមេរិក​ស្តីពី​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ពេញ​ដោយ​ការ​រើសអើង​ ។ទីក្រុងប៉េកាំងបាននិយាយវាយបកវិញនៅថ្ងៃព្រហស្បតិ៍នេះ ប្រឆាំងនឹងរបាយការណ៍របស់សហរដ្ឋអាមេរិកស្តីពីការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិនដោយហៅវាថា "ពោរពេញដោយការរើសអើង" ហើយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាបានបង្កើនការគំរាមកំហែង។នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានCNA នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

 របាយការណ៍របស់សហរដ្ឋអាមេរិកបាននិយាយថា ប្រទេសចិនអាចមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន 700 គ្រាប់នៅឆ្នាំ 2027 និង 1,000គ្រាប់ នៅឆ្នាំ 2030 ដែលដូចអ្វីហ្នឹងមន្ទីរបញ្ចកោណបានព្យាករណ៍កាលពីមួយឆ្នាំមុន។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា "របាយការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិអាមេរិកនាពេលនេះ គឺស្រដៀងគ្នានិងរបាយការណ៍មុនៗដែរ ពិសេសគឺ«ពោរពេញដោយការរើសអើង»៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ