(អាមេរិក)៖មន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​កំពុង​បដិសេធ​មិន​បញ្ជាក់​អំពី​របាយ​ការណ៍​ដែល​ថា​ កងកម្លាំង​អាមេរិក​នៅ​កោះ​តៃវ៉ាន់ ​បង្ហាត់​កងទ័ព​តៃវ៉ាន់​ដោយ​សម្ងាត់​ ដើម្បី​ត្រៀមខ្លួន​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ពី​ប្រទេស​ចិន។ ​កាសែត​ The Wall Street Journal​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយ​ការណ៍​ថា ​ក្រសួង​ការពារជាតិ​ស.រ.អា.​មាន​កងទ័ព​ប្រតិបត្តិការ​ពិសេស​ប្រមាណ​ជាង​២០​នាក់​ដែល​កំពុង​ធ្វើការ​ជាមួយ​អង្គភាព​មួយ​ចំនួន​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​តៃវ៉ាន់​ ​ខណៈ​កងម៉ារីន​អាមេរិកាំង​មួយ​ក្រុម​កំពុង​បណ្តុះ​បណ្តាល​កង​កម្លាំង​ផ្សេងទៀត​អំពី​យុទ្ធសាស្ត្រ​លើ​សមុទ្រ។

មន្រ្តី​សហ​រដ្ឋ​អាមេរិក​ដែល​ប្រាប់​កាសែត​ The Wall Street Journal ​ ដោយ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ​ កងកម្លាំង​អាមេរិក​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ​ហ្វឹកហ្វឺន​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំចុង​ក្រោយ​នេះ។ ​ មន្រ្តី​ក្រសួង​ការពារជាតិ​ស.រ.អា. នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​បដិសេធ​មិន​បញ្ជាក់​អំពី​របាយ​ការណ៍​នេះទេ​ ទោះបីជា​យ៉ាងណា ​អ្នក​នាំពាក្យ​ម្នាក់​បាន​និយាយ​ថា​ ទំនាក់​ទំនង​អាមេរិក-តៃវ៉ាន់​ «នៅតែ​ប្រឆាំង​ការ​គំរាម​កំហែង​នា​ពេល​បច្ចុប្បន្ន បង្ក​ឡើង​ដោយ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន»។​

មន្រ្តី​អាមេរិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ឡើងៗ​នាពេល​ថ្មីៗ​នេះ​ ដោយ​និយាយ​ថា​ ​អាកប្បកិរិយា​របស់​ចិន​ចំពោះ​កោះ​តៃវ៉ាន់​កាន់តែ​គឃ្លើន​និង​ប្រទូសរាយ។​ ការ​ព្រួយ​បារម្ភ​នេះ​កើន​ឡើង​ ដោយសារក្រុងប៉េកាំង​លុកលុយម្តង​ហើយ​ម្តងទៀត​ ដោយ​បាន​បញ្ជូន​យន្តហោះ​យោធា​ជាង​ ១៥០​ គ្រឿង​ចូល​ទៅក្នុង​ដែន​អាកាស​តៃវ៉ាន់​ក្នុង​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​នេះ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​សម្តែង​ការ​ខឹង​សម្បា​យ៉ាងឆាប់​រហ័ស​ចំពោះ​របាយ​ការណ៍​ដែល​ថា​ កង​កម្លាំង​ពិសេស​អាមេរិក​កំពុង​បំពេញ​បេសក​កម្ម​បណ្តុះ​បណ្តាល​សម្ងាត់​នៅ​តៃវ៉ាន់។​ លោក​ Hu Xijin ​និពន្ធ​នាយក​សារ​ព័ត៌មាន​ Global Times​ របស់​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​សរសេរ​នៅ​លើ ​Twitter​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា​«ហេតុអ្វី​មាន​តែ​ដប់ម្ភៃ​នាក់?​ ហេតុ​អ្វី​បាន​ជា​សម្ងាត់

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ