MEXICO CITY៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃសុក្រ បានព្រមានជនចំណាកស្រុកហៃទីថា ពួកគេនឹងមិនជោគជ័យក្នុងការទៅដល់សហរដ្ឋអាមេរិក ខណៈសមភាគីម៉ិកស៊ិករបស់បានបង្ហាញការសោកស្តាយថាមនុស្សជាច្រើនត្រូវបានគេបោកបញ្ឆោតក្នុងការធ្វើដំណើរដ៏វែងឆ្ងាយដោយមានក្តីសង្ឃឹមដែលមិនមែនជាការពិត។
អ្នកការទូតកំពូលអាមេរិករូបនេះបានធ្វើទស្សនកិច្ចនៅប្រទេសម៉ិកស៊ិកដើម្បីបង្ហាញពីផែនការសន្តិសុខរួមគ្នាថ្មីមួយនិងផ្សះផ្សារទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដែលពឹងផ្អែកកាន់តែខ្លាំងឡើងដោយរដ្ឋបាលលោកបៃដិន ដើម្បីទប់ស្កាត់លំហូរជនចំណាកស្រុកឆ្ពោះទៅសហរដ្ឋអាមេរិក។
លោក Antony Blinken បាននិយាយថា មន្រ្តីអាមេរិកនិងម៉ិកស៊ិកកំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជុំវិញការកើនឡើងនៃជនចំណាកស្រុកហៃទី ដែលឆ្លងកាត់ម៉ិកស៊ិក ហើយដែលភាគច្រើនបានធ្វើដំណើរមកពីអាមេរិកខាងត្បូង ដែលពួកគេបានតាំងលំនៅដំបូង។ ការបោះជំរុំព្រំដែននៅទីក្រុង Del Rio រដ្ឋតិចសាស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានកើនជនចំណាកស្រុកឡើងដល់ ១៤.០០០ នាក់ ដែលភាគច្រើនមកពីប្រទេសហៃទី។
គួររំលឹកថា ក្រុមសិទ្ធិជនចំណាកស្រុកបានថ្កោលទោសការនិរទេសខ្លួនទៅកាន់ប្រទេសហៃទីដែលកំពុងតស៊ូជាមួយអំពើហិង្សា ភាពក្រីក្រ និងភាពចលាចលដោយសារនយោបាយ។ NR