(កំពង់ឆ្នាំង)៖ បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ លោកបានបញ្ជាក់ថា នៅផ្សារសាលាលេខប្រាំស្រុកកំពង់ត្រឡាច រកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន៤នាក់ (ស្រីទាំងអស់) ជាអ្នកលក់មាសនៅ ក្នុងផ្សារសាលាលេខ៥។ ពួកគាត់ទាំង៤នាក់ មានទីលំនៅក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ ឆ្នាំង។សូមបងប្អូននៅក្នុងផ្សារសាលាលេខ៥ សូមមានការប្រុងប្រយ័ត្ន បើមានបងប្អូនប្រជាពលរដ្ឋណា បានពាក់ព័ន្ធផ្ទាល់ ឬប្រយោល ជាមួយនឹងអ្នកទាំង៤នាក់ខាងលើនេះ សូមទំនាក់ទំនងមកអាជ្ញាធរ ដែលបងប្អូនរស់នៅជាបន្ទាន់ ដើម្បីនឹងមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេល។ ព័ត៌មានលម្អិត នឹងជម្រាបជូនបងប្អូននៅថ្ងៃស្អែកជាបន្តទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ