ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ដោយសារតម្រូវការ នៃវិធានការសុខាភិបាល របស់ឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចសម្រេចេញដំណើរ ទៅហ្សាកាតា នៅម៉ោង១៣រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។សម្តេចប្រកាសថា មុននឹងចេញដំណើរសម្តេច នឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក២២មេសា នៅកម្ពុជា និងធ្វើតេស្តម្តងទៀត នៅឥណ្ឌូនេស៊ី ថ្ងៃ២៣មេសា។សម្តេចថា ការធ្វើតេស្តនេះ ដើម្បីធានាសុវត្ថិភាព សម្រាប់មេដឹកនាំមុនចូលប្រជុំ ត្រូវធ្វើតេស្តទាំងអស់គ្នា រាប់ទាំងប្រធានាធិបតីឥណ្ឌូនេស៊ី ផងដែរ។

តាមរយៈសារសំឡេង នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ទាំងអស់ មិនឱ្យជូនដំណើរ សម្តេច ឡើងយន្ដហោះឡើយ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន នៅឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ក្នុងគោលបំណង ចូលរួមទប់ស្កាត់ ការរីករាល នៃជំងឺកូវីដ-១៩។សូមរំលឹកថា បញ្ហាក្ដៅ ដែលកិច្ចប្រជុំអាស៊ានគ្រោងនឹង លើកឡើងនៅពេលនេះ គឺជាបញ្ហាវិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលចាប់តាំងពីយោធា បានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានស៊ូជី ពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងមកនេះ ធ្វើអោយមានការងើបឡើងប្រឆាំងពីសំណាក់ប្រជាពលរដ្ឋ ទៅនឹងរបបសឹកមួយនេះ បណ្ដាលអោយមនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ពីសំណាក់ក្រុមយោធា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ