ដោះស្រាយរឿង Delta មិនទាន់ចប់ផង ឥលូវស្រាប់តែលិចចេញវីរុសកូវីដបំប្លែងថ្មីមួយទៀត ឈ្មោះ ឡាំបដា ឆ្លងលឿនខ្លាំង មិនខ្លាចវ៉ាក់សាំង រាលដាលជាង៣០ប្រទេសហើយ
(បរទេស)៖ វីរុសកូវីដ-១៩ (COVID-19) បំប្លែងថ្មី ដែលមានឈ្មោះថា ឡាំបដា (Lambda) ត្រូវបានគេរកឃើញមុនគេនៅក្នុង ប្រទេសប៉េរូ។ វីរុសកូវីដ១៩បំប្លែងថ្មីនេះ មានសមត្ថភាពចម្លងជំងឺ លឿន និងរហ័ស មិនត្រឹមតែប៉ុណ្ណោះគឺអាចអត់ធន់នឹងវ៉ាក់សាំងទៀតផង បើធៀបទៅនឹងវីរុសកូវីដ-១៩ (COVID-19) ដើមរបស់វា។ នេះបើតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាន រ៉យទ័រនៅថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០២១។
នៅក្នុងការពិសោធន៍ គេបានរកឃើញថាការផ្លាស់ប្តូរចំនួន ៣ ដងនៅក្នុងប្រូតេអ៊ីន ឡាំបដា ដែលត្រូវបានគេស្គាល់ថា RSYLTPGD246-253N, 260 L452Q និង F490S ជួយឱ្យវាមានភាពធន់ខ្ពស់ ទៅនឹងអង់ទីករនៅក្នុងវ៉ាក់សាំង។ ការផ្លាស់ប្តូរពីរបន្ថែមទៀតគឺ T៧៦I និង L៤៥២Q ជួយធ្វើឱ្យឡាំបាដាឆ្លងខ្លាំង។នៅក្នុងក្រដាសមួយដែលត្រូវបានបង្ហោះនៅថ្ងៃពុធនៅលើ bioRxiv របស់ក្រុមអ្នកស្រាវជ្រាវបានព្រមានថា វីរុសបំប្លែងថ្មីឈ្មោះ ឡាំបាដា នឹងបង្កការគំរាមកំហែងដល់ជីវិតមនុស្សខ្លាំងជាងដេលតា។
សូមបញ្ជាក់ថា បច្ចុប្បន្ន វីរុសបំប្លែងថ្មី Lambda បានឆ្លងរាលដាលទៅដល់ច្រើនជាង ៣០ប្រទេសហើយ ក្នុងនោះភាគច្រើនជាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដូចជា ស៊ីលី, អាហ្សង់ទីន, ប្រេស៊ីល, កូឡុំប៊ី, អេក្វាដ័រ និងម៉ិកស៊ីកូ ហើយសម្រាប់ប្រទេសអឺរ៉ុបវិញគឺមានដូចជា អេស្ប៉ាញ, ហូឡង់, ប៊ែលហ្សិក, បារាំង និងព័រទុយហ្កាល់ ខណៈសហរដ្ឋអាមេរិកជាដើម ក៏បានរកឃើញវីរុសនេះដែរ៕