ទីបំផុត Alyssa Carson ក្លាយជាស្រ្តីទីមួយលើលោក ដែលមានវ័យត្រឹមតែ២០ឆ្នាំ ដែលនឹងឡើងជាន់ដីភពព្រះអង្គារមុនគេបង្អស់
បរទេស៖ ទាំងស្អាត ទាំងឆ្លាត ហើយថែមទាំងមានគេលួចស្រលាញ់ច្រើនទៀត! ទីបំផុត Alyssa Carson ក្លាយជាស្រ្តីទីមួយលើលោក ដែលមានវ័យត្រឹមតែ២០ឆ្នាំ ដែលនឹងឡើងជាន់ដីភពព្រះអង្គារមុនគេបង្អស់
ទោះនាងមានសំណាងឡើងជានដីភពព្រះអង្គាក៏ពិតមែន តែនាងបានធ្វើរឿងមួយនឹងស្មានមិនដល់ គឺការលះបង់សុខចិត្តមិនរៀបការ និងមិនយកកូនពេញមួយជីវិត។
ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា Alyssa Carson ជាស្រ្តីទី១លើលោក ដែលមានវ័យត្រឹមតែ២០ឆ្នាំ ត្រូវបានជ្រើសរើសឱ្យទៅរស់នៅក្នុងភពព្រះអង្គារ។ បើតាមCNN នាង Alyssa Carson នឹងត្រូវចាកចេញពីផែនដី ទៅរស់នៅភពព្រះអង្គារ ក្នុងឆ្នាំ២០៣៣។ តើនាង Alyssa Carson មានប្រវត្តិយ៉ាងណា ទើបអាចក្លាយជាស្រ្តីវ័យក្មេងទី១លើលោក អាចទៅជាន់ដីភពព្រះអង្គារបាន?
នាង Alyssa Carson កើតថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០០១ ក្នុងតំបន់ Hammond, រដ្ឋ Louisiana លើទឹកដីសហរដ្ឋអាមេរិក។នាងបានបញ្ចប់ការសិក្សាពីសាលាអន្តរជាតិ Baton Rouge ដែលជាសាលាឯកជនសិក្សារពីថ្នាក់មត្តេយ្យដល់សាលាថ្នាក់ទី ១២ ក្នុងឆ្នាំ ២០១៩។ក្នុងការសិក្សារនៅថ្នាក់ឧត្តមសិក្សា Alyssa Carson គឹជានិស្សិតដែលចូលចិត្តសិក្សារផ្នែកអវកាស។ នាងត្រូវបានគេស្គាល់ថាជានិស្សិតម្នាក់ដែល បានចូលរួមក្នុងជំរុំអវកាសជាច្រើន និងបានទៅទស្សនាមជ្ឈមណ្ឌលភ្ញៀវរបស់អង្គការ NASA នៅទូទាំងរដ្ឋចំនួនប្រាំបួនជាមួយឪពុករបស់នាងឈ្មោះ Bert Carson ។
នៅឆ្នាំ ២០១៤ អ្នកនាង Alyssa Carson គឺជាមនុស្សទីមួយដែលបានបញ្ចប់កម្មវិធី "NASA Passport Program" ដែលបានទៅទស្សនាមជ្ឈមណ្ឌលទេសចរណ៍ចំនួន ១៤ របស់ទីភ្នាក់ងារ NASA នៅទូទាំងរដ្ឋចំនួន ៩។ក្នុងឆ្នាំ ២០១៤ ដដែល Alyssa Carson ត្រូវបានបង្ហាញជាស្រ្តីមានឥទ្ធិពលវ័យក្មេងជាងគេនៅក្នុងកម្មវិធីជជែកពិភាក្សារបស់ Steve Harvey ។
ក្នុងឆ្នាំ២០១៨ សៀវភៅមួយក្បាលដែលបោះពុម្ភផ្សាយដោយ Alyssa Carson ដែលមានចំណងជើងថា So, You Want to Be an Astronaut” ត្រូវបានចេញផ្សាយលើកាសែត The Independent។
នៅឆ្នាំ ២០១៩ Alyssa Carson បានបង្ហាញខ្លួននៅក្នុងភាគមួយនៃរឿង “Ryan's Mystery Playdate“។ នាងក៏ត្រូវបានគេសម្ភាសន៍ជាញឹកញាប់ផងដែរដើម្បីពិភាក្សាពីគោលដៅកុមារភាពរបស់នាងក្នុងការក្លាយជាអវកាសយានិកនិងធ្វើដំណើរទៅភពព្រះអង្គារ។
រហូតដល់ឆ្នាម២០២១នេះ Alyssa Carson ត្រូវបានអ្នកជំនាញរបស់ NASA សម្រេចជ្រើសរើសឱ្យទៅរស់នៅក្នុងភពព្រះអង្គារនៅឆ្នាំ២០៣៣ ដែលនេះជាក្តីស្រមៃចង់ក្លាយជាអវកាសយានិកតាំងពីតូចរបស់នាង ។ សូមបញ្ជាក់ថា ក្នុងបេសកម្មនេះ អ្នកនាងមិនអនុញ្ញាតឲ្យរៀបការ និងមានកូនបានឡើយ ព្រោះការធ្វើដំណើរទៅភពព្រះអង្គារ ប្រហែលជាគ្មានថ្ងៃវិលត្រឡប់មកផែនដីវិញក៏អាចថាបាន៕PP