តើ Abena Appiah ជាអ្នកណា? ហេតុអ្វី នាងក្លាយជាបេក្ខនារីស្បែកខ្មៅមួយរូប ដ៍មានឥទ្ធិពលបំផុត រហូតអាចដណ្តើមដំណែង Miss GRAND INTERNATIONAL 2020?
សំណួរចុងក្រោយនៃការប្រកួតទៅកាន់ Miss Grand ទាំង ៣ក្នុងវគ្គផ្តាចព្រ័ត " បើសិនជាសល់តែ Vaccine COVID-19 មួយចុងក្រោយ តើនាងនឹងអោយទៅកាន់ក្មេង ១៥ឆ្នាំ រឺ មនុស្សចាស់ ៧០ ឆ្នាំ ?
ភ្លាមនោះ Abena Appiah ដែលជា Miss Grand USA បានឆ្លេីយថា នាងនឹងអោយ Vaccine មួយចុងក្រោយនោះទៅកាន់ក្មេង ព្រោះក្មេងជាអនាគតរបស់ពិភពលោក ពួកគេនឹងធ្វើអោយពិភពលោកជាកន្លែងដែលកាន់តែប្រសើរឡើងជាងមុន ។ នេះគឺជាចម្លើយដែលមានអត្ថន័យធំធេងបំផុត របស់ Abena Appiah នៅពេលដែលនាងបានឆ្លើយទៅកាន់គណមេប្រយោគ ក៍ដូចជាមនុស្សរាប់លាននាក់នៅលើផែនដីដែលកំពុងទស្សនាកម្មវិធី Miss GRAND INTERNATIONAL 2020 វគ្គផ្តាច់ព្រ័ត។ ឆ្លងកាត់វិញ្ញាសារ និងការប្រកួតប្រជែងដ៍តឹងតែង នាង Abena Appiah មនុស្សច្រើនលាននាក់នៅលើផែនដី កាន់តែស្គាល់និងអោយតម្លៃទៅកាន់រូបនាង។ក្រោយការប្រកួតកម្មវិធី Miss GRAND INTERNATIONAL 2020 ត្រូវបានបញ្ចប់ ហើយរកឃើញថា Abena Appiah ជាអ្នកគ្រងម្កុដឯកនោះ មតិផ្សេងៗគ្នាជាច្រើន បានបញ្ចេញទស្សនះនៅលើបណ្តាញសង្គម។ តែអ្វីដែលគេបានកត់សម្គាល់ ថា ជាមតិសមហេតុផលបំផុត ក្នុងការគាំទ្រអោយ Abena Appiah ជាអ្នកទទួលជះជំនះ គឺ វាមិនមែនគ្រាន់តែជាការប្រកួតប្រជែងផ្នែកសម្រស់ ឬចំណេះដឹងនោះទេ ជាក់ស្តែង គឺកម្មវិធី បានគិតគូរពី យុទ្ធនាការជាច្រើនរបស់ពិភពលោក តស៊ូជាច្រេីនឆ្នាំប្រឆាំងនឹងការរើសអើងពូជសាសន៍ ពណ៌សម្បុរ មិនថាអ្នកមានស្បែក ស, ខ្មៅ រឺក៏ស្បែកលឿង ។ ហេតុនេះហើយ លទ្ធផលប្រាកដណាស់ គឺ Abena Appiah ជាអ្នកឈ្នះ។
សំនួរសួរវិញថា តើ Abena Appiah ជាអ្នកណា ?និងមានប្រវត្តិយ៉ាងដូចម្តេច ?
Abena Appiah ម្ចាស់ជយលាភីប្រចាំឆ្នាំ Miss Grand International 2020 គឺជា បេក្ខនារីកញ្ញាឯក Miss Grand តំណាងសហរដ្ឋអាមេរិក។ កញ្ញាកើតនៅថ្ងៃទី02 មិថុនា ឆ្នាំ1993 ជាកូនកាត់អាមេរិកកាណា រៀនចប់ថ្នាក់វិទ្យាល័យពីប្រទេសអាមេរិក និង ជានិស្សិតរៀនចប់ថ្នាក់បរិញ្ញាប័ត្រពីសកលវិទ្យាល័យ Radford University ប្រទេសកាណា ផ្នែក Fashion។
នាង គឺ ជាស្ត្រីម្នាក់ដែលបានប្តេជ្ញាចិត្តដ៏មុតមាំបំផុត។ Abena ធ្លាប់បានឈ្នះបវរកញ្ញា Talent Ghana ក្នុងឆ្នាំ 2012 និងឈ្នះ Top Model Ghana ក្នុងឆ្នាំ2013។ លើសពីនេះទៀតនោះនាង ក៏ជាតារាបង្ហាញ ម៉ូដតាំងពីអាយុ 3 ឆ្នាំនិងមានសមត្ថភាពផ្នែកតន្ត្រីតាំងពីអាយុ 9 ឆ្នាំ។ នាងក៏ជាអ្នកចម្រៀង, តារាម៉ូដែល, តួសម្ដែង និងអាចនិពន្ធចម្រៀងដោយខ្លួនឯងបានទៀតផង។ ប្រាក់ចំណូលដែលបានមកពី ការចេញអាល់ប៊ុមចម្រៀងដំបូងរបស់នាង Abena បានបង្កើតសាលាមួយដែលជួយដល់ស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសហ្កាណាផងដែរ៕