(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នឹងដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្ស ដោយសារមានការដ្ឋានអ៊ុតកៅស៊ូលើស្ពានច្បារអំពៅ ដែលត្រូវធ្វើទាំងយប់ទាំងថ្ងៃក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨មេសា។«នៅថ្ងៃទី៩មេសា ការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់ក៏ត្រូវអ៊ុតកៅស៊ូដែរ។ ក្នុងនោះគេមិន អាច ផ្អាកការដ្ឋានដោយធ្វើតែពេលថ្ងៃ ឬក៏ធ្វើតែពេលយប់បានឡើយ ព្រោះនៅលើស្ពានដែលឈូសឆាយកៅស៊ូចាស់នោះ ក៏មិនអាច បើកឲ្យចរាចរណ៍ឆ្លងកាត់បានឡើយ។ ដូច្នេះ មានតែមន្ត្រីជំនាញយើង ខិតខំធ្វើយ៉ាងណាឲ្យការដ្ឋាននេះ រួចរាល់តាមការគ្រោងទុកក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែមេសា» ។សូមជំរាបថា សាលារាជធានីភ្នំពេញ ចាប់ផ្តើមការដ្ឋានជួសជុលផ្លូវលើស្ពានព្រះមុនីវង្សចាស់ ឬស្ពានច្បារអំពៅ ដែលជាផ្លូវឯកទិសសម្រាប់ចូលពីច្បារអំពៅមកភ្នំពេញ នៅថ្ងៃទី៨ខែមេសានេះ បានបង្កការកកស្ទះយ៉ាងខ្លាំង តាំងពីព្រឹកព្រលឹមរហូតដល់យប់ហួសម៉ោងបម្រាមគោចរ នៅម៉ោង ៨យប់នេះទៅទៀត ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ