តេីវាជាអាចម៌ផ្កាយ ជា Alien ឬជាអ្វីអោយប្រាកដ? ខណៈរូបភាពនិងវីដេអូត្រូវបានបង្ហោះចែកចាយយ៉ាងព្រោងព្រាតនៅបាតុភូតដ៏កម្រនេះ!
មនុស្សមានការភ្ញាក់ផ្អើលលើពន្លឺភ្លឺពាសពេញមេឃដែលអ្នកខ្លះ ថាជាអាចម៍ផ្កាយដែលបានធ្លាក់ចុះមក ។ តែការសន្និដ្ឋានខ្លះទៀតថា វាបណ្តាលមកពីកម្ទេចកម្ទីរ៉ុកកែតរបស់ក្រុមហ៊ុន SpaceX ដែលធ្លាក់ខុសគន្លងខុសពីការរំពឹងទុកទៅវិញ។
ពន្លឺអាថ៌កំបាំងដ៏អស្ចារ្យបានចាំងលើផ្ទៃមេឃពេលរាត្រីនៅផ្នែកខ្លះនៃរដ្ឋ Oregon និង Washington ដែលធ្វើឱ្យតារាវិទូមានការងឿងឆ្ងល់ ថាតើជាពន្លឺអ្វីអោយប្រាកដ។
បន្ទាប់ពីមានមនុស្សមួយចំនួនបានមើលឃើញ និងចែកចាយវីដេអូខ្លីប ដោយសន្និដ្ឋានថា វាគឺជាបំណែកអាចម៍ផ្កាយដែលបានធ្លាក់ចុះមកនោះ សេវាកម្មអាកាសធាតុជាតិបាននិយាយថា វាទំនងជាកម្ទេចកម្ទីបាក់បែកចេញពីរ៉ុកកែតរបស់ក្រុមហ៊ុន SpaceX “ដែលមិនបានឆេះអស់ក្នុងអាកាស” ។ ការឆាបឆេះនៃកម្ទេចកំទីនោះកើតឡើងនៅពេលដែលយានអវកាសមួយបានដុតបញ្ឆេះម៉ាស៊ីនរបស់វាមុនពេលត្រឡប់ចូលមកក្នុងបរិយាកាសផែនដីវិញ។
អ្នកប្រើប្រាស់ប្រព័ន្ធសង្គមនៅទីក្រុងស៊ីអាថល និងផតលែន បានឃើញតថភាពដ៏អស្ចារ្យនៅលើផ្ទៃពាយព្យនៃតំបន់ប៉ាស៊ីហ្វិក នៅវេលាម៉ោងប្រហែល ៩ យប់ ម៉ោងក្នុងស្រុក។
យ៉ាងណាម៉ិញ ក្រោយមកទៀត សេវាកម្មអាកាសធាតុជាតិនៃទីក្រុងស៊ីអាថល បានធ្វើការធ្វីត ការសន្និដ្ឋានមួយផ្សេងទៀតថា “ដោយផ្អែកលើវីដេអូដែលថតបាន មើលទៅវាហាក់ដូចជាអាចម៍ផ្កាយ រឺវត្ថុស្រដៀងគ្នា ព្រោះវារំកិលទៅមុខក្នុងល្បឿនយ៉ាងលឿនកកិតជាមួយស្រទាប់បរិយ៉ាកាសរបស់ផែនដី។
ក្រោយពីហេតុការនេះបានកេីតឡេីង មតិអ្នកដ៏ទៃផ្សេងទៀតក៏បានយល់ឃើញស្របតាមការលេីឡេីងរបស់សេវាកម្មអាកាសធាតុជាតិនៃទីក្រុងស៊ីអាថលថា ពន្លឺភ្លឺចាំងចាចនេះ បណ្តាលមកពីរ៉ុក្កែត SpaceX Falcon 9 បានធ្លាក់ចុះខុសពីគន្លងរបស់វា មិនមែនជាអាចម៍ផ្កាយនោះទេ។
ទោះបីជាយ៉ាងណា លោក James Davenport ជំនួយការស្រាវជ្រាវសាស្រ្តាចារ្យផ្នែកតារាសាស្ត្រនៃសាកលវិទ្យាល័យវ៉ាស៊ីនតោន បានប្រាប់ទូរទស្សន៍ NBC News ថា “យើងមានកម្មវិធីបង្ហាញល្អណាស់នៅយប់នេះ ខ្ញុំគិតថាយើងគួរអរគុណដល់ក្រុមហ៊ុន SpaceX” ។ លោកបាននិយាយថា កម្ទេចកម្ទីនេះគឺជាផ្នែកមួយនៃរ៉ុកកែត SpaceX ដែលបានបាញ់បង្ហោះកាលពីដើមខែមីនា ហើយលោកបានបន្ថែមថា រ៉ុកកែតនេះ “មិនបានធ្លាក់ចុះនៅកន្លែងដែលរំពឹងទុកនោះទេ” ។ “វាកំពុងរង់ចាំធ្លាក់ចុះអស់រយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ហើយយើងមានសំណាងដែលបានឃើញពេលវាធ្លាក់” ។ កម្ទេចកម្ទីនេះទំនងជាស្ថិតនៅចម្ងាយប្រហែល ៣០ ម៉ាយល៍ ក្នុងបរិយាកាស ហើយវាមិនទំនងថាបំណែកសំខាន់ៗនឹងទៅដល់ដីនោះទេ។
ទាក់ទិនទៅនឹងទិដ្ឋភាពដែលបានធ្វើអោយកើតមានការភ្ញាក់ផ្អើលនេះ ខាងក្រុមហ៊ុន SpaceX មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ឬបញ្ជាក់អ្វីនៅឡើយទេ។
គួររំលឹកថា ក្រុមហ៊ុន SpaceX ត្រូវបានបង្កើតឡើងដោយមហាសេដ្ឋី Elon Musk ក្នុងឆ្នាំ ២០០២ នាំយានកាន់ភពព្រះអង្គារ។ កាលពីឆ្នាំមុន គេបានប្រើរ៉ុកកែត Falcon 9 ដើម្បីដឹកទំនិញ និងផ្កាយរណបដែលបានក្លាយជាក្រុមហ៊ុនឯកជនដំបូងគេដែលបានបាញ់បង្ហោះអវកាសយានិកចូលទៅក្នុងគន្លងតារា។