(BRASILIA)៖ ក្រសួងការបរទេសប្រេស៊ីលបាននិយាយនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីលបានពិភាក្សាគ្នាចាប់តាំងពីថ្ងៃទី ១៣ ខែមីនា អំពីការនាំចូលវ៉ាក់សាំងការពារដែលមានច្រើនលើសលប់ពីសហរដ្ឋអាមេរិក។ក្រសួងការបរទេស និងស្ថានទូតប្រេស៊ីលនៅទីក្រុងវ៉ាស៊ីនតោន សហការជាមួយក្រសួងសុខាភិបាល កំពុងចរចាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក នេះបើយោងតាម ធ្វីត របស់ក្រសួង។សេតវិមាននៅថ្ងៃសុក្រនេះ បានប្រកាសពីផែនការផ្តល់ កម្ចី ចំនួន ៤ លានដូស នៃវ៉ាក់សាំង AstraZeneca ដែលត្រូវបានផលិតរួចហើយនៅសហរដ្ឋអាមេរិក ទៅអោយប្រទេស កាណាដា និងម៉ិចស៊ិចកូ។ សេតវិមានមិនមានផែនការផ្តល់កម្ចីដល់ប្រទេសដទៃទៀតទេ នេះបើយោងតាមមន្ត្រីរដ្ឋបាលម្នាក់បាននិយាយ។
ប្រទេសប្រេស៊ីលកំពុងប្រឈមនឹងការផ្ទុះឡើងនៃវីរុសរាតត្បាត ដែលសម្លាប់មនុស្សច្រើនជាងគេបំផុតលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលកាន់តែអាក្រក់ទៅៗជាមួយនឹងរលកថ្មីនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជំរុញឱ្យប្រព័ន្ធមន្ទីរពេទ្យឈានដល់ការដួលរលំ។ កាលពីថ្ងៃសុក្រ ក្រសួងសុខាភិបាលបានរាយការណ៍អំពីករណីប្រចាំថ្ងៃចំនួន ៩០.៥៧០ ករណីថ្មី ក្នុងរយៈពេល ២៤ ម៉ោងមុន ក៏ដូចជាថ្ងៃដែលសម្លាប់មនុស្សច្រើនបំផុតទីពីរ ចាប់តាំងពីការរាតត្បាតចាប់ផ្តើម។តួយ៉ាង រដ្ឋាភិបាលសហព័ន្ធមានភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងនៅក្នុងប្រទេស ដោយរដ្ឋាភិបាលក្នុងតំបន់មួយចំនួនត្រូវការបញ្ឈប់ការចាក់ថ្នាំបង្ការនៅចំណុចផ្សេងៗដោយសារតែកង្វះខាតការផ្គត់ផ្គង់៕NR