(UN)៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃសុក្រ បានតែងតាំងអគ្គលេខាធិការលោក Antonio Guterres សម្រាប់អាណត្តិទី២ ក្នុងរយៈពេល ៥ ឆ្នាំ។នេះបើតាមការចុះផ្សាយដោយCNN។
នៅក្នុងពិធីស្បថចូលកាន់តំណែងនៅសាលមហាសន្និបាតលោក Guterres បាននិយាយថា «ខ្ញុំដឹងច្បាស់អំពីទំនួលខុសត្រូវដ៏ធំធេង ដែលអ្នកបានប្រគល់ដល់ខ្ញុំនៅគ្រាលំបាកនៅក្នុងប្រវត្តិសាស្រ្ត»។
សូមបញ្ជាក់ថា លោក Guterres មានវ័យ ៧២ ឆ្នាំ ធ្លាប់បានកាន់តំណែងជាប្រធានអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ ២០១៧ មក។ ហើយនេះជាអាណត្តិទី ២ របស់លោក ក្នុងនាមជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ទី ៩ នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២២ ៕PP