អតីតមន្រ្តីប៉ូលីសត្រូវកាត់ទោសជាប់ពន្ធនាគារ ៧៥ឆ្នាំក្រោយសង្កត់បុរសស្បែកខ្មៅ ម្នាក់រហូតដាច់ខ្យល់ស្លាប់
(បរទេស)៖នៅថ្ងៃអង្គារនេះក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការទីក្រុង Minnesota នៃរដ្ឋ Minnesota បានប្រកាសសាលក្រមមានទោសចំពោះអតីតមន្រ្តីប៉ូលីសស្បែកសអាមេរិកដែលបានប្រើជង្គង់សង្កត់កជនសង្ស័យអាមេរិកស្បែកខ្មៅ ឈ្មោះ George Floyd រហូតដាច់ខ្យល់ស្លាប់ កាលពីខែឧសភា ឆ្នាំ២០២០។មន្រ្តីប៉ូលីសDerek Chauvin ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មចំនួន ៣ករណី គឺបទឃាតកម្មកម្រិតទី២ ៤០ឆ្នាំ, បទឃាតកម្មកម្រិតទី៣ ២៥ឆ្នាំ និងមនុស្សឃាតដោចេតនាកម្រិតទី២ ១០ឆ្នាំ ដែលត្រូវជាប់ពន្ធនាគារសរុបចំនួន ៧៥ឆ្នាំ។
ការស្លាប់របស់ George Floyd បានផ្ទុះឡើងនូវបាតុកម្មនៅស្ទើរតែទូទាំងអាមេរិក និងបណ្តាប្រទេសមួយចំនួន ដោយទាមទារឱ្យបញ្ឈប់ការរើសអើងជាតិសាសន៍និងពណ៌សម្បុរ និងឱ្យមានកំណែទម្រង់ប៉លីស។ បាតុករបានប្រើពាក្យស្លោក «ជីវិតជនស្បែកខ្មៅមានតម្លៃ» ឬ “Black live Matters”។ការកាត់ទោសនេះត្រូវបានសាទរយ៉ាងក្លៀវក្លាពីសំណាក់ប្រធានាធិបតី-អនុប្រធានាធិបតី Biden-Harris, អតីតប្រធានាធិបតី Barrack Obama-Bill Clinton និងមជ្ឈដ្ឋានជាច្រើនទៀត ជាពិសេសក្រុមគ្រួសាររបស់ជនរងគ្រោះ។
សូមរំលឹកដែរថាលោក Floyd ដែលមានវ័យ៤៦ឆ្នាំ ជាអតីតកីឡាករ NBA ត្រូវបានក្រុមប៉ូលីស ដែលដឹកនាំដោយលោក Chauvin ចាប់ឃាត់ខ្លួន ទាំងដែលមិនមានអាវុធ។នៅក្នុងវិដេអូ ដែលបានរីកសាយពេញប្រទេស បានបង្ហាញដែរថាលោក Floyd បានព្យាយាមស្រែក ទាំងវេទនាថា ពិបាកដងដង្ហើមណាស់ ប៉ុន្តែមិនត្រូវបានប៉ូលីសរូបនេះ បន្ថូរបន្ថយឡើយ ហើយក៏បានដាច់ខ្យល់ស្លាប់ នៅពេលបញ្ជូនទៅកាន់ មន្ទីរពេទ្យក្បែរនោះ៕SP