(មណ្ឌលគិរី)៖  ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរកឃើញថា លោក ម៉ា ម៉េងធី អគ្គនាយក ទូរទស្សន៍ព្រហ្មខណ្ឌ អនឡាញ ជាអ្នកញៀនថ្នាំញៀន ។
ការរកឃើញបុគ្គលខាងលើជាមនុស្សញៀនថ្នាំបន្ទាប់មានការបង្ហោះនូវសារសម្លេងរបស់ខ្លួនផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ កាលពីប៉ុន្មានថ្ងៃមុន ដោយបាននិយាយបរិហារ បង្កាច់បង្ខូច ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី។
ស្នងការនគរបាលខេត្តមណ្ឌលគិរី សូមធ្វើការបំភ្លឺជូន  សាធារណជនអ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបថា៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០  ឈ្មោះ ម៉ា ម៉េងធី ជាអគ្គនាយក ទូរទស្សន៍ព្រហ្មខណ្ឌអនឡាញ បានធ្វើការបដិសេធនូវសារសម្លេងរបស់ខ្លួនដែលបានបង្ហោះផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ កាលពីប៉ុន្មានថ្ងៃមុន ដោយបាននិយាយបរិហារ បង្កាច់បង្ខូច ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី។
 ក្រោយពីបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរបស់មន្ត្រីជំនាញ នៃស្នងការដ្ឋាននរបាលខេត្តមណ្ឌលគិរី និងតាមរយៈការធ្វើតេស្តវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រលើបុគ្គលឈ្មោះ ម៉ា  ម៉េងធី ជាលទ្ធផល បុគ្គលរូបនេះ ជាអ្នកញៀនថ្នាំញៀន។
 ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមធ្វើការច្រានចោលទាំងស្រុងនូវសារសម្លេងរបស់ឈ្មោះ ម៉ា  ម៉េងធី ដែលបានបង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី។អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន ជៀសវាងការអត្ថាធិប្បាយខុសពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសសណ្តាប់ធ្នាប់សង្គម ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ