(អាមេរិក)៖ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បានសន្យាផ្តល់ជំនួយមនុស្សធម៌ និងការកសាងឡើងវិញសម្រាប់តំបន់ហ្គាហ្សា នៅពេលដែលលោកសាទរចំពោះកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងហាម៉ាស ចំនួន ១១ ថ្ងៃ កន្លងមក ដែលក្នុងនោះលោកត្រូវបានគេរិះគន់ពីសំណាក់អ្នកប្រជាធិបតេយ្យផ្សេងទៀត ចំពោះការមិននិយាយប្រឆាំងនឹងសកម្មភាពរបស់អ៊ីស្រាអែល។

 លោក បៃដិន បានបង្ហាញខ្លួននៅឯសេតវិមាន បន្ទាប់ពីមានព័ត៌មានអំពីកិច្ចព្រមព្រៀងឈប់បាញ់គ្នា ក៏បានសន្យាថា នឹងបំពេញបន្ថែមប្រព័ន្ធការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែលផងដែរ។នៅក្នុងការបង្ហាញខ្លួននោះ លោក បៃដិន បានមានប្រសាសន៍ថា “យើងនៅតែប្តេជ្ញាធ្វើការជាមួយអង្គការសហប្រជាជាតិ និងអ្នកពាក់ព័ន្ធអន្តរជាតិដទៃទៀត ដើម្បីផ្តល់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័ស និងការគាំទ្រជាអន្តរជាតិដល់ប្រជាជននៅតំបន់ហ្គាហ្សា និងក្នុងកិច្ចប្រឹងប្រែងកសាងឡើងវិញតំបន់ហ្គាហ្សា” ។

 លោកបានបញ្ជាក់ថា ជំនួយការកសាងឡើងវិញសម្រាប់តំបន់ហ្គាហ្សានឹងត្រូវបានផ្តល់ជូនក្នុងភាពជាដៃគូជាមួយអាជ្ញាធរប៉ាឡេស្ទីននិងមិនមែនហាម៉ាស ដែលសហរដ្ឋអាមេរិកបានដាក់ឈ្មោះអង្គការភេរវករមួយ។ ប៉ុន្តែអាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយប្រធានាធិបតីត្រួតពិនិត្យ លោក Mahmoud Abbas គ្រប់គ្រងតែផ្នែកមួយនៃ West Bank ប៉ុណ្ណោះ ខណៈដែលក្រុមហាម៉ាសគ្រប់គ្រងលើតំបន់ហ្គាហ្សាស្ទ្រីប។

 ជាងនេះទៀតសោដ លោក បៃដិន ក៏បានសង្កត់ធ្ងន់លើកំនត់សំគាល់របស់លោកដើម្បីការពារវិធីសាស្រ្តរបស់លោកក្នុងការដោះស្រាយវិបត្តិនេះ បន្ទាប់ពីសមាជិកសភាប្រជាធិបតេយ្យជាច្រើនបានជំរុញឱ្យលោកកែសំរួលជំហរការពារសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន និងបានបង្ហាញការមិនពេញចិត្តចំពោះអ្វីដែលពួកគេចាត់ទុកថាជាការឆ្លើយតបមិនសមហេតុផលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលចំពោះការវាយប្រហាររ៉ុក្កែតហាម៉ាស។

 លោក បៃឌិន បានបន្តថា លោកបាននិយាយទូរស័ព្ទចំនួន ៦ ជាមួយលោក ណេតាន់យ៉ាហ៊ូ ហើយលោកក៏បាននិយាយជាមួយលោក អាបាស់ និងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi ផងដែរ។ ជំនួយការកំពូលរបស់លោកបានធ្វើការទំនាក់ទំនងទៅកាន់មន្រ្តីរាប់សិបនាក់ផ្សេងទៀតនៅឯឈូងសមុទ្រ។ លោលបន្ថែមថា“ខ្ញុំជឿជាក់ថា ប្រជាជនប៉ាឡេស្ទីននិងអ៊ីស្រាអែលសមនឹងទទួលការរស់នៅដោយសន្តិភាព និងសុវត្ថិភាព និងរីករាយនឹងវិធានការស្មើភាពនៃសេរីភាពភាពរុងរឿងនិងប្រជាធិបតេយ្យ” ៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ