(ភ្នំពេញ) ធនាគារ MayBank សាខាកម្ពុជាក្រោមបានប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះ រហូតដល់ពេលមានការជូនដំណឹងជាថ្មី ក្រោយរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩។ ក្នុងករណីនេះយើងនឹងគោរពតាមការគោលការណែនាំរបស់រាជរដ្ឋាភិបាល ហើយបន្តអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាល។នេះបើតាមសេចក្តីជូនដំណឹងរបស់​ធនាគារ Maybank ។នៅក្នុងសេចក្តីជូនដំណឹងនោះបានបន្ថែមទៀតថា សូមមេត្តាអញ្ចើញទៅកាន់សាខាធនាគារផ្សេងទៀត ដើម្បីធ្វើប្រតិបត្តិការធនាគារ ឬលោកអ្នកអាចបន្តធ្វើប្រតិបត្តិការ តាមរយៈធនាគារអ៊ីធើណេត ឬកម្មវិធីធនាគារតាមទូរស័ព្ទដៃ Maybank2uKHយើងខ្ញុំបានធ្វើការណែនាំឱ្យបុគ្គលិកនិងអតិថិជនទាំងអស់បន្តប្រតិបត្តិការតាមការណែនាំអំពីវិធានការពារនានា របស់ម្រមុខរាជរដ្ឋាភិបាល ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងសុខមាលភាពទាំងអស់គ្នា។ជាមួយគ្នានេះផងដែរ សម្រាប់ខ្ញុំដែលជាអ្នកជាសរសេរព័ត៌មាននេះ សូមអំពាវនាវដល់អ្នកដែលធ្លាប់បានទៅធនាគារនេះ មុនពេលប្រកាសបិទ ប្រសិនបើមានអាការៈមិនស្រួលខ្លួន សូមទៅធ្វើតេស្តពិនិត្យយកសំណាក ដើម្បីកុំឱ្យមានការឆ្លងរាលដាលដល់ក្រុមគ្រួសារឬអ្នកនៅជុំវិញខ្លួន នឹងដើម្បីកុំឱ្យឆ្លងរាលដាលកាន់តែច្រើន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ