កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានផ្សាយនៅថ្ងៃសៅរ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាប្រធានកិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម ជាកន្លែងដែលលោកបានអំពាវនាវឱ្យបង្កើនអំណាចយោធាកាន់តែខ្លាំង ប៉ុន្តែ KCNA មិនមានព័ត៌មានលម្អិតនៃសកម្មភាពយោធាណាមួយដែលបានគ្រោងទុកនោះទេ។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្របានអំពាវនាវឱ្យមាន “ជំហរប្រុងប្រយ័ត្នខ្ពស់” ប្រឆាំងនឹង “ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ពាក់ព័ន្ធនឹងស្ថានភាពនៅលើឧបទ្វីបកូរ៉េ ដោយបានបន្ថែមថា គេក៏បានពិភាក្សារបញ្ហាដែលលែងគិតគូរ ការផ្ទេរ និងការតែងតាំងមន្ត្រីយោធាថ្មីមួយចំនួនផងដែរ។

ជាងនេះទៀតសោដ KCNA បានផ្សាយដោយមិនបញ្ជាក់ពីព័ត៌មានលម្អិតឡើយ ដោយត្រឹមថា លោក គីម ជុងអ៊ុន ពិភាក្សាអំពី "ភារកិច្ចសំខាន់ៗ" ដើម្បីធ្វើ “ឱ្យមានការផ្លាស់ប្តូរថ្មីនៅក្នុងការងារការពារជាតិទាំងមូល”។

គួររលឹកថា កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការកណ្តាលរបស់គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង ត្រូវបានគ្រោងធ្វើនៅចុងខែមិថុនា។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ