អគ្គីភ័យដ៏ធំមួយឆាបឆេះតង់និងខ្ទមជំរុំជនភៀសខ្លួនមូស្លីមរ៉ហីងយ៉ានៅបង់ក្លាដេសស្លាប់និងជម្លៀសមនុស្សជាច្រើននាក់
3 ឆ្នាំ មុន
(បង់ក្លាដែស)៖ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃច័ន្ទម្សិលមិញថា មនុស្ស ៥ នាក់ត្រូវបានគេរាយការណ៍បឋមថាស្លាប់ហើយយ៉ាងហោចណាស់ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ២ ម៉ឺននាក់បានភៀសខ្លួនចេញពីអគ្គិភ័យដ៏ធំមួយដែលបានឆាបឆេះផ្ទះជាច្រើននៅជំរុំជនភៀសខ្លួននៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។ នេះបើយោងតាមការចុះផ្សាយដោយ Arab News។
ពុំទាន់មានសេចក្តីរាយការណ៍បញ្ជាក់មូលហេតុនៅឡើយទេ ហើយឆ្នាំនេះជាលើកទី២ហើយដែលមានអគ្គីភ័យធំយ៉ាងដូច្នេះដែលនៅក្នុងខែមករាបានឆាបឆេះជម្រកជាង៥០០កន្លែងផងដែរ។
ជនជាតិភាគតិចមូស្លីមជិតមួយលាននាក់មកពីប្រទេសមីយ៉ាន់ម៉ាដែលភាគច្រើនបានភៀសខ្លួនពីការបង្ក្រាបរបស់យោធានៅក្នុងប្រទេសកំណើតរបស់ពួកគេក្នុងឆ្នាំ ២០១៧ រស់នៅក្នុងស្ថានភាពចង្អៀតនិងមិនសមរម្យនៅជំរំនានាក្នុងស្រុក Cox's Bazar នៃប្រទេសបង់ក្លាដេស៕PP