(អង់គ្លេស)៖យោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័របានអោយដឹងថា មន្ត្រីហាម៉ាស បានប្រាប់ថា អ៊ីស្រាអែលនិងហាម៉ាស នឹងឈានទៅរកកិច្ចសន្យាឈប់បាញ់គ្នា “ទៅវិញទៅមក និងដំណាលគ្នា” នៅហ្គាហ្សា នៅវេលាម៉ោង ២ ព្រឹក ថ្ងៃសុក្រ (២៣០០ GMT ថ្ងៃព្រហស្បតិ៍) ។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ខុទ្ទកាល័យសន្តិសុខរបស់នាយករដ្ឋមន្រ្តី បេនចាមីន នេតាន់យ៉ាហ៊ូ បានយល់ព្រមលើបទឈប់បាញ់នេះ ដោយឈរលើមូលដ្ឋានមួយ ដែលមន្ត្រីម្នាក់ត្រូវបានគេដកស្រង់សម្តី ដោយហៅថា  "quiet in exchange for quiet"

សូមបញ្ជាក់ថា ប្រទេស​អ៉ីស្រាអែលក៏​បាន​​ទទួល​យក​គំនិត​ផ្តួច​ផ្តើម​ពី​ប្រទេសអេហ្ស៊ីប​សម្រាប់​បទ​ឈប់​បាញ់​គ្នា​​ទៅ​វិញ​ទៅ​មកដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន។ ឥឡូវ​នេះ អេហ្ស៊ីបត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ជូនគណៈ​ប្រតិភូ​​ទៅ​កាន់​អ៉ីស្រាអែល និង​ហ្គាហ្សា​​ដើម្បី​ធ្វើ​ការពី​លក្ខន្តិកៈ​នៃ​កិច្ច​ព្រម​ព្រៀង។បន្ទាប់​​ពី​​​ហិង្សា​​បាន​​កើត​មាន​រយៈ​ពេល​១១​ថ្ងៃ​បាន​កើត​​រវាង​​អ៉ីស្រាអែល និង​សកម្ម​ប្រយុទ្ធ​ហាម៉ាស របស់​ប៉ាឡេស្ទីន​ដែល​ជា​ការ​ប្រយុទ្ធ​ដ៏​អាក្រក់​បំផុត​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​តាម​រយៈ​ការ​​វាយ​ប្រហារ​ផ្លូវ​អាកាស និង​គ្រាប់​រ៉ុក្កែត​ឥឡូវ​នេះ​គួរ​តែ​ឈាន​ដល់​ទី​បញ្ចប់​ហើយ៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ