(ថៃ)៖ រដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងអនុម័តលិខិតឆ្លងដែនវ៉ាក់សាំង ដែលជាវិញ្ញាបនប័ត្រនៃការចាក់វ៉ាក់សាំង សម្រាប់ប្រើជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសថៃ ទុកជាឯកសារធ្វើដំណើរផ្លូវការសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច ហើយធ្វើដំណើរទៅប្រទេសផ្សេងទៀត។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ Royal Gazette បានចេញផ្សាយច្បាប់ចម្លងនៃទម្រង់លិខិតឆ្លងដែនវ៉ាក់សាំង រួមជាមួយបទបញ្ជារបស់នាយកដ្ឋានត្រួតពិនិត្យជំងឺ ដែលអនុញ្ញាតឱ្យមន្រ្តីត្រួតពិនិត្យជំងឺមួយចំនួនចេញលិខិតឆ្លងដែនវ៉ាក់សាំង៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ