UNITED NATIONS៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យក្រុមតាលីបង់បញ្ឈប់ការវាយលុករបស់ពួកគេនៅអាហ្វហ្គានីស្ថានជាបន្ទាន់ ហើយបានព្រមានថា “អាហ្វហ្គានីស្ថានកំពុងចលាចលបាត់ការគ្រប់គ្រង” ។
លោក Antonio Guterres បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កថា “នេះគឺជាពេលដែលត្រូវបញ្ឈប់ការវាយលុក។ នេះគឺជាពេលដើម្បីចាប់ផ្តើមការចរចាដ៏តឹងតែង។ នេះគឺជាពេលដែលត្រូវចៀសវាងសង្គ្រាមស៊ីវិលអូសបន្លាយ ឬទុកចោលអាហ្វហ្កានីស្ថាន។ក្រុមបះបោរតាលីបង់បានដណ្តើមយកទីក្រុងធំទី ២ និងទី ៣ របស់អាហ្វហ្គានីស្ថានដោយសារការតស៊ូពីកងកម្លាំងរដ្ឋាភិបាលបានធ្លាក់ចុះ ដោយបង្កការភ័យខ្លាចថា ការវាយលុកមកលើរដ្ឋធានីកាប៊ុល អាចនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។
ជាងនេះទៅទៀត លោក Antonio Guterres បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ត្រូវធ្វើអ្វីបន្ថែមទៀតដើម្បីការពារជនស៊ីវិល។អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃសុក្រថា អង្គការសហប្រជាជាតិកំពុងវាយតម្លៃស្ថានភាពសន្តិសុខនៅអាហ្វហ្គានីស្ថាន ពីមួយម៉ោងទៅមួយម៉ោង និងការផ្លាស់ប្តូរបុគ្គលិកមួយចំនួនទៅកាន់រដ្ឋធានីកាប៊ុល ប៉ុន្តែមិនត្រូវបានជម្លៀសនរណាម្នាក់ចេញពីប្រទេសនោះទេ។
គួររំលឹកថា ក្រោមការគ្រប់គ្រងរបស់តាលីបង់នៅចន្លោះឆ្នាំ ១៩៩៦ និង ២០០១ ស្ត្រីមិនអាចធ្វើការបានទេ ក្មេងស្រីមិនត្រូវបានអនុញ្ញាតឱ្យចូលសាលាទេ ហើយស្ត្រីត្រូវបិទមុខ ហើយត្រូវសាច់ញាតិបុរសរួមដំណើរប្រសិនបើពួកគេចង់ចេញពីផ្ទះ។ NR