(សិង្ហបុរី)៖ប្រទេសសិង្ហបុរី កាលពីថ្ងៃពុធបាននិយាយថា ខ្លួនមានការសោកស្តាយដែលស្ថានទូតអាមេរិកនៅក្នុងប្រទេសសង្ហិបុរី បានរៀបចំសិក្ខាសាលាមួយជាមួយក្រុមគាំទ្រក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅដើមសប្តាហ៍។នេះបើយោងតាម South China Morning Post

ប្រទេសសិង្ហបុរី មានច្បាប់តឹងរឹងពាក់ព័ន្ធនឹងជួបជុំនៅទីសាធារណៈ។ ជនបរទេសត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដែលទាក់ទងនឹងបុព្វហេតុនយោបាយ។ក្រសួងការបរទេសសង្ហិបុរីក៏បានរំលឹកដល់ស្ថានទូតអាមេរិកថាបេសកកម្មការទូតនៅទីនេះមិនត្រូវជ្រៀតជ្រែកក្នុងបញ្ហាសង្គមនិងនយោបាយក្នុងស្រុករបស់សង្ហិបុរីទេ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ