អ៉ីស្រាអែល៖ លោក Naftali Bennett បានស្បថចូលកាន់តំណែង ជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទទួលបានសំឡេងគាំទ្រដ៏តិចតួចបំផុតគឺ ៦០ ទល់នឹង ៥៩សំឡេង ហើយជ័យជំនះរបស់លោក គឺជាការបញ្ចប់អំណាចគ្រប់គ្រងរយៈពេលជាង១២ឆ្នាំ របស់អតីតនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលជាមេដឹកនាំកាន់អំណាចដ៏យូរជាងគេបង្អស់របស់អ៉ីស្រាអែល។នេះបើតាមការចុះផ្សាយដោយBBC

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី​១៣មិថុនា សភាអ៊ីស្រាអែល នឹងបើកសម័យប្រជុំពិសេសមួយ ដើម្បីបោះឆ្នោត​​ផ្តល់​សេចក្តី​ទុកចិត្ត ដល់រដ្ឋាភិបាលថ្មី ដែលនឹងត្រូវដឹកនាំដោយ​នាយករដ្ឋមន្ត្រី២នាក់ ផ្លាស់វេនគ្នា ១៨ខែម្នាក់។

រដ្ឋាភិបាលថ្មី នឹងដឹកនាំដោយនាយករដ្ឋមន្ត្រី២នាក់ ផ្លាល់វេនគ្នា គឺលោក Naftali Bennett មកពីគណបក្សស្តាំនិយម Yamina ដែលនឹងដឹកនាំ​រដ្ឋាភិបាល១៨ខែដំបូង បន្ទាប់មកទៀត គឺលោក Yair Lapid មកពីបក្សកណ្តាលនិយម ដែលនឹងមកធ្វើជានាយករដ្ឋមន្ត្រី១៨​ខែ​បន្ទាប់។

ក្រោយការបោះឆ្នោតនៅខែ​មីនា អ៊ីស្រាអ៊ែលបានជាប់គាំងនយោបាយ ដោយសារតែគ្មានគណបក្សណាមួយ បានសម្លេងភាគច្រើនក្នុងសភា។ ការចរចានយោបាយ បានចាប់ផ្តើមឡើងយ៉ាងសស្រាក់សស្រាំ ដោយលោកប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានព្យាយាមអូសទាញគេឯង ឲ្យចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយខ្លួន។ តែទីបំផុត លោកណេតាន់យ៉ាហ៊ូ និងគណបក្សលីគូត​ ត្រូវបាន​​អ្នកនយោបាយ​ផ្សេងៗទៀត បោះបង់ចោល ហើយងាកទៅផ្គុំគ្នាដាច់ដោយឡែក ដើម្បី​រារាំង មិនឲ្យ​លោក​ណេតាន់យ៉ាហ៊ូ បន្តតំណែងជានាយករដ្ឋមន្ត្រី៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ