(តៃវ៉ាន)៖ ក្រសួងការពារជាតិតៃវ៉ាន បាននិយាយថា យន្តហោះចម្បាំងចំនួន២៨គ្រឿងរបស់ចិនបានហោះហើរក្នុងដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអង្គារ ។នេះបើតាមការចុះផ្សាយដោយAP។
ក្រសួងការពារជាតិតៃវ៉ានបន្ថែមថា ជាការឆ្លើយតប កងទ័ពអាកាសតៃវ៉ាន់បានដាក់ពង្រាយយន្តហោះជាច្រើនគ្រឿងនិងបានចាប់ផ្តើមពង្រាយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។គួររំលឹកថា កាលពីខែមេសា ទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះចម្បាំងចំនួន ២៥ គ្រឿងចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់។
អ្នកនាំពាក្យរដ្ឋាភិបាលចិនបាននិយាយថា សកម្មភាពរបស់ខ្លួននាពេលនេះគឺជាការឆ្លើយតបទៅសេចក្តីថ្លែងការណ៍ដែលបានចេញនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G-7 កាលពីថ្ងៃអាទិត្យដោយអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីដើម្បីកាត់បន្ថយភាពតានតឹងតាមច្រកសមុទ្រ ។ អ្នកនាំពាក្យរូបនេះបានចោទប្រកាន់មេដឹកនាំ G-7 ថាបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕PP