ភ្នំពេញ ៖ ឯកឧត្តម ហោ សំអាត  អគ្គលេខាធិការរង និងជានាយករងខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានចាត់តំណាងនាំយកភេសជ្ជៈ មានដូចជា ទឹកសុទ្ធ៥០កេស ទឹកផ្លៃឈើ៥០កេស អង្ករ១តោន និងថវិកា ១លានរៀល ជូនរដ្ឋបាលស្រុកព្រះស្តេច និងស្រុកពាមរក៌ ខេត្តព្រៃវែង ដើម្បីយកទៅប្រើប្រាស់ តាមការចាំបាច់ ចូលរួមអនុវត្តវិធានការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន។

នាឱកាសនោះ ឯកឧត្តម ឯក ហោ សំអាត ក៏បានផ្តាំផ្ញើថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូច្នេះហើយ ប្រជាជនកម្ពុជា ទាំងអស់ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ចួន នូវរាល់ការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ។

អំណោយដែលប្រគល់ជូនស្រុកព្រះស្តេច និងស្រុកពាមរក៌ ខេត្តព្រៃវែង នាពេលនេះ គឺជាការបន្តចូលរួមចំណែក និងគាំទ្រដល់គ្រប់អង្គភាពនៃស្រុក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ជាងនេះទៅទៀត អំណោយដែលបានផ្ដល់ជូនរដ្ឋបាលស្រុក នឹងយក ទៅចាត់ចែងប្រើប្រាស់ ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដែល កំពុងរីករាលដាល នៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន ស្របតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា ។

សូមជម្រាបថា គិតត្រឹម ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤ ៦៩៦នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤ ១៦០នាក់, អ្នកជាសះស្បើយចំនួន ២ ២៥២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២៤០៦នាក់, អ្នកស្លាប់ចំនួន ៣៣នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ