(អាមេរិក)៖អគារ Champlain Towers South កម្ពស់ ១២ ជាន់ បានបាក់នៅម៉ោងប្រហែល ១ និង ៣០ នាទីរំលងអាធ្រាត្រ (ម៉ោងនៅអាមេរិក) ក្នុងទីក្រុង Surfside នៃរដ្ឋ Florida។នេះបើតាមការចុះផ្សាយដោយCNNនៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១។

ក្រុមអ្នកជួយសង្គ្រោះកំពុងការទាំងថ្ងៃទាំងយប់ ដើម្បីស្វែងរកអ្នកនៅរស់ ។ លោក Ray Jadallah នៃសេវាអគ្គិភ័យនិងជួយសង្គ្រោះតំបន់ Miami-Dade បាននិយាយថា មនុស្សជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈមនុស្សជិត១០០ទៀតពុំទាន់រកឃើញ។ មនុស្សចំនួន ១០ នាក់ត្រូវបានគេព្យាបាលនៅកន្លែងកើតហេតុ។ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថា ហេតុអ្វីបានជាអគារនេះបាក់រលំ។ភ្លាមៗក្រោយពីកើតហេតុ លោកប្រធានាធិបតី Biden បានសន្យាផ្តល់ជំនួយបន្ថែមទៅកាន់តំបន់រងគ្រោះ៕PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ