(បឋម)៖ ដូចការគ្រងទុក ប្រធានាធិបតី Joe Biden និងរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅឯ 'Villa la Grange' ក្នុងទីក្រុងហ្សឺណែវប្រទេសស្វីសនៅថ្ងៃពុធទី ១៦ ខែមិថុនានេះ។នេះបើតាមការចុះផ្សាយដោយ AP

ផ្តើមកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានលើកឡើងពីបញ្ហាមួយចំនួនដែលប្រពន្ធផ្សព្វផ្សាយនានាលើកឡើងពីការធ្លាក់ចុះនៃទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី។ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានសម្តែងក្តីរីករាយចំពោះគំនិតផ្តួចផ្តើមដែលធ្វើឱ្យមានជំនួនក្នុងថ្ងៃនេះ។ លោកបានលើកឡើងថា «ទំនាក់ទំនងសហរដ្ឋអាមេរិកនិងរុស្ស៊ីមានបញ្ហាជាច្រើនត្រូវបានដោះស្រាយ ដោយលោកសង្ឍឹមថា ជំនួបនេះនឹងផ្តល់លទ្ធផលផ្លែផ្កាជាច្រើន។

ជាការឆ្លើយតប លោក Joe Biden ប្រធានាធិបតីអាមេរិក បានអរគុណលោកពូទីនចំពោះធ្វើដំណើរមកកាន់កិច្ចប្រជុំ នៅប្រទេសស្វីស ហើយជាពិសេសគឺបានជួបពិភាក្សាជាមួយលោកផ្ទាល់ ។ មិនខុសពីលោកពូទីន លោកបាយឌិន បានចាត់ទុកថាជំនួបនៅពេលនេះ និងធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក និងរុស្សី មានភាពល្អប្រសើរឡើងវិញ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ