សោកស្តាយណាស់!!វេជ្ជបណ្ឌិតឥណ្ឌាចំនួន ៥០ នាក់បានស្លាប់ដោយសារជំងឺ Covid ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ
3 ឆ្នាំ មុន
(ឥណ្ឌា)៖វេជ្ជបណ្ឌិតឥណ្ឌាចំនួន ៥០ នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងរយៈពេលតែមួយថ្ងៃខណៈអ្នកស្លាប់ទូទាំងប្រទេសក្នុងមួយថ្ងៃកើនដល់ ៤.៣២៩ នាក់។នេះបើតាមការចេញផ្សាយដោយ dailymail នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ។
សមាគមវេជ្ជសាស្ត្រឥណ្ឌា (IMA) បាននិយាយថាគិតត្រឹមពេលនេះ មានវេជ្ជបណ្ឌិត ២៤៤ នាក់បានបាត់បង់ជីវិតដោយ Covid-19 ខណៈកាលពីថ្ងៃអាទិត្រតែមួយថ្ងៃ មានវិជ្ជបណ្ឌិតរហូតទៅដល់ ៥០ នាក់បានស្លាប់។ តួលេខដែលត្រូវបានចេញផ្សាយនៅថ្ងៃអង្គារបានកើតឡើងនៅពេលដែលប្រទេសឥណ្ឌាបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៤.៣២៩ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយបង្កជាការព្រួយកានតែខ្លាំង៕ PP