ព្រៃវែង៖ បើយោងតាមលោក ពុធ បូ ប្រធានសហគមន៍ បឹងស្នេហ៍ ទួលពាន់តាឡី ដែលស្ថិតនៅឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា បើគិតចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១នេះគឺមានសត្វស្លាបដែលរស់នៅបឹងស្នេហ៍ ទួលពាន់តាឡី បានងាប់ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុទេ។
លោកប្រធានសហគមន៍ ក៏បានបន្តទៀតថា បើតាមការសន្និដ្ឋានរបស់លោក ប្រហែលមកពីសត្វទាំងអស់នោះហើរទៅរកចំណីនៅទីឆ្ងាយ អាចប៉ះជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលគាត់ដាក់ថ្នាំបំពុល ឬក៏បាញ់ថ្នាំសម្លាប់ស្មៅ សម្លាប់ខ្យង នៅតាមវាលស្រែដែលសត្វទាំងអស់នេះតែងតែទៅរកចំណីអាហារនៅទីនោះហើយស៊ីរបស់ទាំងអស់នោះអាចបណ្ដាលឲ្យពុលស្លាប់ និងមួយទៀត អាចមកពីអាកាសធាតុប្រែប្រួល(ក្តៅខ្លាំង)។សូមបញ្ជាក់ថា តំបន់សត្វស្លាបដែលរស់នៅបឹងស្នេហ៍ទួលពាន់តាឡី បានក្លាយជាទីតំាងទេសចរណ៍ដ៍ទាក់ទាញ់មួយរបស់ខេត្តព្រៃវែង ដែលមានអ្នកទេសចរណ៍ជាច្រើនទៅទស្សនា៕ PP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ