(បរទេស)៖តាមរយៈយូនីសេហ្វដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារថា បញ្ហាដែលបានពន្យាពេលក្នុងការផ្គត់ផ្គង់លើវ៉ាក់សាំង AstraZeneca (AZN.L) ទៅកាន់កន្លែងចែកចាយវ៉ាក់សាំងត្រូវបានដោះស្រាយហើយ។ ពួកគេគួរតែទទួលបាននូវថ្នាំចំនួន ៦៥ លានដូស នៅចុងខែឧសភា ពីក្រុមហ៊ុនផលិតនៅខាងក្រៅប្រទេសឥណ្ឌា។ការចែកចាយវ៉ាក់សាំងកូវីដ១៩ ត្រូវបានបង្អាក់ដោយកង្វះខាតលើការផ្គត់ផ្គង់នៅក្នុងប្រទេសជាច្រើន ដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយការកាន់កាប់ជាបណ្តោះអាសន្នលើការនាំចេញនៃការថ្នាំបង្ការដែលបានបង្កើតឡើងដោយវិទ្យាស្ថានសឺរ៉ូមនៃប្រទេសឥណ្ឌា (SII) ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងទប់ស្កាត់ការកើនឡើងនៃការឆ្លង។

ទីភ្នាក់ងារសហរដ្ឋអាមេរិកដែលទទួលខុសត្រូវក្នុងការចែកចាយវ៉ាក់សាំងតាមរយៈកម្មវិធី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រតាមរយៈអ៊ីមែលថា "បញ្ហាប្រឈមដំបូងទាក់ទងនឹងការបញ្ចេញវ៉ាក់សាំងដោយសារ ការបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មថ្មីនៅទូទាំងទ្វីបផ្សេងៗគ្នា ឥឡូវត្រូវបានដោះស្រាយហើយ" ។នៅត្រង់ចំណុចនេះ យូនីសេហ្វរំពឹងថាវ៉ាក់សាំងកូវីដ១៩ ចំនួន ៦៥ លានដូស ពីអ្នកផ្គត់ផ្គង់នៅខាងក្រៅប្រទេសឥណ្ឌា នឹងអាចសំរួលសម្រាប់ផ្គត់ផ្គង់រហូតដល់ចុងខែឧសភា ទៅកាន់ ៨០ ប្រទេស៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ