សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងពិនិត្យមើលទីតាំងបិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ
(ភ្នំពេញ)៖នាព្រឹកថ្ងៃពុធ ទី ១៤ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងពិនិត្យមើលទីតាំងបិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងបានប្រគល់អំណោយរួមមាន ថវិកា ទឹកសុទ្ធ និងមី។
ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង បានធ្វើការកោតសរសើរចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ធានាដល់់ការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។នៅក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរនេះ សម្តេច ស ខេង ក៏បានជូនពរដល់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ សូមជួបក្តីសុខសេចក្តីចម្រើន ទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ