ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២ នៅមន្ទីរពេទ្យ ១៦ ឧសភា
4 ឆ្នាំ មុន
ភ្នំពេញ ៖ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ ដែលក្នុងនោះរួមលោកអនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩នេះ ក្រសួងមហាផ្ទៃ ក៏ធ្លាប់បានធ្វើណែនាំដល់ថ្នាក់ដឹកនាំ មន្ដ្រីនគរបាលជាតិ មន្រ្តីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ ឲ្យចូលរួម និងចាត់ចែងមន្ដ្រីក្រោមឱវាទ ដែលចំណុះទីស្ដីការក្រសួងមហាផ្ទៃ ឲ្យចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។



បើយោងតាមក្រសួងសុខាភិបាល បានណែនាំថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាឧបករណ៍មួយជួយកាត់បន្ថយ បានអតិបរមានៃភាពធ្ងន់ធ្ងរ នៃការវ៉ៃលុកពីវិរ៉ុសកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ក្រោយពីការចាក់វ៉ាក់សាំងរួចក៏តម្រូវឲ្យអ្នកចាក់វ៉ាក់សាំងទាំងអស់បន្ដអនុវត្តនូវវិធានការការពារ គឺ៣ការពារ និង៣កុំ ឲ្យបានត្រឹមត្រូវជាទីបំផុត ព្រោះថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះអាចជួយបង្កើតបានកងការពារសម្រាប់វាយតបជាមួយនឹងវិរ៉ុសកូវីដ-១៩ នៅពេលណាវិរ៉ុសនេះ យីយាមកដល់សេរីរាង្គខ្លួនយើង ហើយកងការពារនោះ បានជួយមិនឲ្យវិរ៉ុសកូវីដ-១៩ មកលើសេរីរាង្គរបស់យើងធ្ងន់ធ្ងរលឿនពេកឡើយ ហើយក៏មិនឲ្យយើងវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) និងអាស្រ្តាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេស ចំនួន ២៦២,១៣០នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៤៤០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៩១នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១២៣៤នាក់, ស្លាប់ចំនួន១១នាក់៕





អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ