កូរ៉េខាងជើង សាកល្បងប្រព័ន្ធនុយក្លេអ៊ែរថ្មី មួយថ្ងៃមុនពេលសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូងនឹងចាប់ផ្តើម
(កូរ៉េខាងជើង)៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានប្រកាសពីការសាកល្បងអាវុធចុងក្រោយបង្អស់របស់ប្រទេសកាលពីថ្ងៃអាទិត្យដើម្បីប្រារព្ធពិធីគោរពដល់មេដឹកនាំចុងក្រោយលោក Kim Il-Sung មួយថ្ងៃមុនពេលសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូងនឹងចាប់ផ្តើម។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RTនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។
គួរបញ្ជាក់ថា មេដឹកនាំយោធារបស់ទីក្រុងសេអ៊ូលវិញ ថាខ្លួនបានរកឃើញការបាញ់បង្ហោះកាំជ្រួចចំនួនពីរកាលពីល្ងាចថ្ងៃអាទិត្យដែលបានហោះក្នុងរយៈចម្ងាយ 110 គីឡូម៉ែត្រក្នុងរយៈកម្ពស់ 25 គីឡូម៉ែត្រក្នុងល្បឿន Mach 4 ដែលជាក់ស្តែងជាសញ្ញានៃមីស៊ីលផ្លោងរយៈចម្ងាយខ្លីថ្មីមួយរបស់កូរ៉េខាងជើង។
សូមរំលឹកថា លោក គីម ជុងអ៊ុន បានចូលរួមការបាញ់បង្ហោះកាំជ្រួចរយៈចម្ងាយខ្លីជាលើកដំបូងក្នុងរយៈពេល 2 ឆ្នាំជាប់ៗគ្នា ដោយបានណែនាំប្រទេសរបស់លោកឱ្យអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរដែលតូចជាង ស្រាលជាងមុន និងទំនើបជាងមុននៅក្នុងសមាជបក្សកាលពីខែមករាកន្លងទៅ៕PP