(អ៊ុយក្រែន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកបានអញ្ជើញ សមភាគីបារាំង ឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីមើលភស្តុតាងខ្លួនឯងថា កងកម្លាំងរុស្ស៊ី បានប្រព្រឹត្តអំពើ «ប្រល័យពូជសាសន៍» ដែលជាពាក្យដែលប្រធានាធិបតីលោក Emmanuel Macron បានជៀសវាង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២២។

មេដឹកនាំអ៊ុយក្រែនបាននិយាយថា លោកជឿថា លោក Macron នឹងបានដឹងកាន់តែច្បាស់ ស៊ីជម្រៅ ក្នុងប្រើប្រាស់ពាក្យ «ប្រល័យពូជសាសន៍»ដែលជាពាក្យដែលលោក Biden បានប្រើទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែន  

គួររំលឹកថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា «បើចាំបាច់» អ៊ុយក្រែន ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី “សម្រាប់រយៈពេល ១០ឆ្នាំ ទៅមុខទៀត”។នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNN  នៅថ្ងៃច័ន្ទ។លោក Volodymyr Zelensky បាននិយាយបន្តថា ជម្រើសល្អបំផុត គឺដំណោះស្រាយការទូត ជាវិធីសាស្រ្តល្អបំផុត សម្រាប់អ៊ុយក្រែន តែប្រសិនបើភាគីរុស្ស៊ីយល់ស្រប នោះអ៊ុយក្រែននឹងបន្តប្រយុទ្ធដល់ទីបញ្ចប់៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ