ក្រុមបាតុកររាប់រយនាក់នាំគ្នាជិះម៉ូតូធ្វើបាតុកម្មនៅទីក្រុងបាងកកទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចារ ចុះចេញពីដំណែង
3 ឆ្នាំ មុន
(ថៃ)៖ម៉ូតូរាប់រយគ្រឿងត្រូវបានគេមើលឃើញបានបានជិះជាហូរហែរ ដោយក្រុមបាតុករ ហើយបានស្រែកដូចគ្នាឱ្យមេដឹកនាំថៃ លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីដំណែង។នេះបើតាមការចុះផ្សាយដោយBBCនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាម២០២១។
ក្រុមអ្នកតវ៉ានៅឯការប្រមូលផ្តុំគ្នាលើកទី ២ បានបិទផ្លូវប្រសព្វមួយនៅកណ្តាលទីក្រុងបាងកក ស្របពេលដែលប៉ូលីសកំពុងត្រៀមទប់ទលនៅក្រុមបាតុករ។ការប្រមូលផ្តុំគ្នានេះបានកើតឡើងនៅពេលដែលប្រទេសថៃប្រឈមមុខនឹងការឆ្លងវីរុសកូវីដ១៩ ដែលបានធ្វើឱ្យសេដ្ឋកិច្ចប្រទេសថៃកាន់តែធ្លាក់ចុះ។ ការប្រមូលផ្តុំត្រូវបានដឹកនាំដោយក្រុមដែលត្រូវបានគេស្គាល់ថាក្រុម«ជារ៉ាដសាដុនឬចលនាប្រជាជន»៕PP